Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​ចិន ៤​នាក់ សង្ស័យ​ជា​ក្រុម​ចាប់ជំរិត​មនុស្ស​និង​ពាក់​ផ្លាកលេខ​រថយន្ត​ក្លែងបន្លំ

spot_img

​ព្រះសីហនុ​៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃនប់ បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​គ្រឿងញៀន ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន ០៤​នាក់ សង្ស័យ​ជា​ក្រុម​ចាប់ជំរិត​មនុស្ស​និង​ពាក់​ផ្លាកលេខ​រថយន្ត​ក្លែងបន្លំ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ២១ និង ០០​នាទី គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃនប់ បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​គ្រឿងញៀន នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេ​ខៈ ១៧៣-១៧៤ ស្ថិតនៅ ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រហូតដល់​វេលា​ម៉ោង ០០ និង ១០​នាទី ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បានធ្វើការ​ត្រួតពិនិត្យ​រថយន្ត ០១​គ្រឿង ម៉ាក ស្តា​រិច ពណ៌​ស ផ្លាក​លេ​ខៈ ភ្នំពេញ 2BC-6802 ដែល​បើកបរ​ដោយ​ជនជាតិ​ចិន ០៤​នាក់ ក្នុងការ​ត្រួតពិនិត្យ​នេះ កម្លាំង​សមត្ថកិច្ច​យើង​រកឃើញ​សម្ភារៈ​មួយចំនួន ដែលជា​ឧបករណ៍ប្រើប្រាស់​ក្នុងការ​ចាប់ជំរិត​មនុស្ស ទើប​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង ០៤​នាក់ ដែល​នៅក្នុង​រថយន្ត​តែម្តង ។​

ជនសង្ស័យ​ទាំង ៤​នាក់ មានឈ្មោះ​ដូចខាងក្រោម ១-​ឈ្មោះ ZHANG GE XIN ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​យកតាម​ខ្លួន​) ស្នាក់នៅ ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
២-​ឈ្មោះ LU LU ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​យកតាម​ខ្លួន​) ស្នាក់នៅ ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ៣-​ឈ្មោះ SONG JIA MING ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​យកតាម​ខ្លួន​) ស្នាក់នៅ​កាស៊ីណូ WM ស្ថិតនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ៤-​ឈ្មោះ JIANG BAO ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​យកតាម​ខ្លួន​) ស្នាក់នៅ ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ វត្ថុតាង​ចាប់យក​បាន​៖ -​ដំបងឆក់ ០១​ដើម -​ខ្នោះដៃ ០១​គូរ -​ស្រោម​ខ្នោះ ០១ -​ខ្សែលួស ០១​ដុំ -​ម៉ាស់ ១៨​សន្លឹក -​មួក​កា​តិ​ប​ពណ៌​ខ្មៅ ០៤ -​អាវធំ ០១ ពណ៌​ខៀវ -​ស្បោង​ក្រណាត់​ខ្មៅ​សម្រាប់​គ្រប​មុខ ០១
-​ស្រោមដៃ ០៥​គូរ -​ទូរស័ព្ទដៃ ០២​គ្រឿង (​ម៉ាក Iphone7 និង​ម៉ាក Samsung) -​រថយន្ត ០១​គ្រឿង ម៉ាក ស្តា​រិច ពណ៌​ស ផ្លាក​លេ​ខៈ ភ្នំពេញ 2BC-6802 (​ផ្លាកលេខ​ក្លែងបន្លំ​) ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×