Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លាហានមែន ហ៊ានឱបលួងលោមខ្លាឃ្មុំកម្ពស់ ៣ម៉ែត្រ ទម្ងន់ ៦០០គីឡូក្រាម ដោយចាត់ដូច….កូនក្មេង (Video inside)

spot_img

ខ្លាឃ្មុំមួយនេះ ត្រូវបានគេយកមកចិញ្ចឹមតាំងពីតូច បន្ទាប់ពីឃើញវារងរបួសនៅក្នុងព្រៃធម្មជាតិ។

Jim Kowalczik នាយកមជ្ឈមណ្ឌលថែទាំសត្វរហោស្ថាន នៅបុរីញូវយ៉ក ត្រូវបានគេថតវីដេអូដោយចៃដន្យ ខណៈពេលដែលលោកកំពុងអង្គុយក្បែរខ្លាឃ្មុំប្រផេះ ដែលមានកម្ពស់ដល់ទៅ ៣ម៉ែត្រ និងទម្ងន់ជាង ៦០០គីឡូក្រាម។

ខ្សែវីដេអូនេះ ត្រូវបានចែករំលែកយ៉ាងលឿនព្រោះតែវត្តមានខ្លាឃ្មុំដែលមានរាងរៅដ៏ធំអស្ចារ្យ។ ខ្លាឃ្មុំប្រផេះគឺជាប្រភេទខ្លាធំបំផុត នៅក្នុងអម្បូររបស់ពួកវា។ វាអាចមានទម្ងន់ដល់ទៅ​៨០០គីឡូក្រាម ប៉ុន្តែប្រការដ៏ពិសេសបំផុតនោះគឺវាមានគ្រោះថ្នាក់ណាស់ចំពោះមនុស្ស។

ខ្លាឃ្មុំ Kodiak ត្រូវបានចិញ្ចឹមតាំងពីតូច ក្នុងខ្សែវីដេអូ ដែលមានមនុស្សរាប់លាននាក់ទស្សនា គេឃើញលោក Jim ឱបខ្លាឃ្មុំនេះ ហើយបបោសអង្អែលវា ។ រីឯខ្លាឃ្មុំក៏សម្តែងអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងម្ចាស់ ដោយវាចូលកៀកកើយជាមួយនឹង Jim ហើយលិទ្ធដៃរបស់ជីម។

គេហទំព័រ ABC ឲ្យដឹងថា ខ្លាឃ្មុំ Kodiak សនេះ មានជំងឺកម្រប្រទះម្យ៉ាង ដែលធ្វើឲ្យវាតែងមានសភាពកើតទុក្ខ និងខ្វាយខ្វល់។ ហេតុនេះ លោក Jim ដែលជាម្ចាស់ត្រូវលួងលោមវាជាប្រចាំ៕ ចន្ទ្រា

spot_img
×