Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី​អោ​ង​សាន ស៊ូ​ជី អរគុណ​កម្ពុជា គឺជា​មិ​ត្ដ​ដ៏​ល្អ ដែល​មិនអាច​កាត់ថ្លៃ​បាន និង​ពិតជា​ឆ្លុះបញ្ចាំង​នូវ​ចំណងមិត្តភាព​ពិតប្រាកដ

spot_img

​ភ្នំពេញ​៖ លោកស្រី អោ​ង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​តេ​ជោ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ក​ម្ព​ជា ចំពោះ​ការផ្ដល់​វិភាគទាន​សប្បុរសធម៌​នូវ ម៉ាស​ចំនួន ២ លាន​ម៉ាស និង​បរិក្ខា​ពេទ្យ​ដទៃទៀត ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​លិខិត​របស់​លោកស្រី ទីប្រឹក្សា​រដ្ឋ ផ្ញើជូន​សម្តេច​តេ​ជោ នៅ​ថ្ងៃ​២៦​វិច្ឆិកា នេះ​។​

សារលិខិត​របស់លោក​ស្រី ទីប្រឹក្សា​រដ្ឋ​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ “​ការផ្ដល់​ជំនួយ​ដ៏​មានតម្លៃ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដល់​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នាពេលនេះ ពិតជា​ឆ្លុះបញ្ចាំង​នូវ​ចំណងមិត្តភាព​ពិតប្រាកដ ដែល​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំពោះ​មី​យ៉ាន់​ម៉ា និង​ជាការ​ជួយឧបត្ថម្ភ​ដ៏​ធំធេង​ចំពោះ​យើងខ្ញុំ ក្នុង​កាលៈទេសៈ​ដ៏​លំ​
​បាក​នេះ​។ បើទោះជា​កំពុង​ជួបប្រទះ​ការ​កើន ឡើង​ករណី​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​
​មី​យ៉ាន់​ម៉ា យ៉ាងណាក៏ដោយ ក៏​យើងខ្ញុំ​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ដោយមាន​កម្លាំង រួម​សាមគ្គី​របស់​ប្រជាជន​យើងខ្ញុំ និង​ការឧបត្ថម្ភ​គាំទ្រ​ដ៏​ខ្លាំងក្លា​ពី​ដៃគូ​ជា​មិត្ត ដូចជា កម្ពុជា យើងខ្ញុំ​នឹង​អាច​ជម្នះ​លើ​បញ្ហា​ប្រឈម និង​ងើបឡើង​កាន់តែ​រឹងមាំ​និង​ខ្លាំងក្លា​ថែម ទៀត​។​

លោកស្រី​ទីប្រឹក្សា​រដ្ឋ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ សម្ដេច​តេ​ជោ ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ភាពជោគជ័យ​នៅ​ប្រទេស​កម្ពុជា​។​

សូមបញ្ជាក់ថា​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា​នេះ ជំនួយ​ជា​ម៉ាស់ និង​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​មួយចំនួន​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ត្រូវបាន​ប្រគល់ជូន​ដល់​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា រួចរាល់​ហើយ ដោយមាន​ការចូលរួម​ប្រគល់​ទទួល​ពី លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម Myint Htwe រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​កីឡា របស់​មី​យ៉ាន់​ម៉ា ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×