Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ «Diamon Message» ត្រូវបាន​បិទ ព្រោះតែ​ប្រ​ម៉ូត​សិន​ក្តៅ​សាច់​ពេក ពិសេស​គឺ​កញ្ចប់​ទី​៣​ប្រើ​មាត់ បញ្ចុះ ៧០% ម្នាក់ៗ​នាំគ្នា​លាន់មាត់​ថា​….

spot_img

​ភ្នំពេញ​៖ នៅលើ​បណ្តាញ​សង្គម ពិតជា​ក្តៅគគុក​តែម្តង ក្រោយ​ករណី​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ចុះបង្ក្រាប និង​បិទ​អាជីវកម្ម​ទីតាំង​ម៉ាស្សា​យីហោ “Diamond Massage” នៅ​ខណ្ឌ​ដូច​ពេញ កាលពី​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោយពី​បាន​បង្ហោះ​សារ​ចែកចាយ​វីដេអូ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សង្ស័យថា​មាន​បង្កប់​សេវាកម្ម​បម្រើ​ផ្លូវភេទ​។​

​សូមបញ្ជាក់ថា ប្រតិបត្តិការ​សមត្ថកិច្ច​ចុះបង្ក្រាប​ដ៏​កក្រើក​នេះ​ផងដែរ គឺ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ទីតាំង​ម៉ាស្សា​ខាងលើ បានធ្វើការ Promotion ដ៏​ស៊ី​អារម្មណ៍​ជាមួយ​នារី​ម៉ាស្សា​ស្ថិតក្នុង​សម្លៀកបំពាក់​សិច​ស៊ី​ដូច​ស្រី​ជប៉ុន និង​ជាពិសេស​គឹ​កម្មវិធី​ម៉ាស្សា​ប​ន្ទូ​រ​អារម្មណ៍ ដោយ​ប្រើ​ដៃ និង​មាត់ បញ្ចុះតម្លៃ ៧០% គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​។​

​យ៉ាងណាមិញ អ្វីដែល​គួរ​ឲ្យ​អស់សំណើច​ខ្លាំង​នោះ គឺ​ក្រោយ​ហាង​ម៉ាស្សា «Diamon Message» ត្រូវបាន​បិទ​ក្តៅៗ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន ក៏បាន​សម្តែង​ការសោកស្តាយ ក្នុងន័យ​បញ្ចើចបញ្ចើ​យ៉ាង​ឈឺៗ​ថា​៖ «​មិនទាន់​ផុត​ប្រ​ម៉ូត​សិន​ផង ឥឡូវ​បិទ​បាត់​, ស្តាយ​ទាំង​៣​កញ្ចប់ មិនគួរ​ទេ​, មិនទាន់បាន​ប្រើ​សេ​វ៉ា​កម្ម​ទី​បី​ផង​បិទ​បាត់ មកពី​អា​ទី​៣​ហ្នឹង Discount ច្រើនពេក​, តែ​ប៉ុណ្ណេះ ក្រុម​អ្នក​ម្តាយ​ឆ្លាត​វៃ លែង​បារម្ភ​រឿង​បាត់​ប្តី​ហើយ​»​។​

​តែ​យ៉ាងណា ទន្ទឹមនឹង​ការបិទ​ហា​ម៉ាស្សា​ក្តៅ​សាច់​នេះ​ផងដែរ មហាជន​មួយចំនួន​ក៏បាន​លើកឡើងថា មិន​មានតែ​កន្លែង Diamon មួយ​នេះ​ទេ គឺ​នៅមាន​ច្រើន​កន្លែង​ទៀត រីក​ដូច​ផ្សិត​ដំបូក​ដុះ​តាម​ព្រៃ​បុស្ស ហេតុនេះ សូម​សមត្ថកិច្ច​ចុះបង្ក្រាប​ឲ្យ​បាន​ស្មើរ​ភាព​ផង៕ ដោយ​៖ លឹម ហុង​

spot_img
×