Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លាតត្រដាង​ការពិត​! ស្ថិតនៅ​ពីក្រោយ «​វីដេអូ​» របស់​នារី​ម្នាក់ ដែល​បាន​រីក​រាល​ដាលកក្រើក​បណ្តាញ​សង្គម​!

spot_img

​ទីបំផុត រឿង​ពិត​ស្ថិតនៅ​ពីក្រោយ​វីដេអូ​អាស្រូវ​ដ៏​ចម្រូងចម្រាស់​របស់​ស្ត្រី​វ័យក្មេង​ម្នាក់ ដែលមាន​ឈ្មោះថា Michaela Baldos ដែល​បាននិងកំពុង​ត្រូវបាន​ចែករំលែក​ឡើង​កក្រើក​អន​ឡាញ ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង​ហើយ​…! ។​

​មុននេះ វីដេអូ​បង្ក​ភាពចម្រូងចម្រាស របស់​ស្ត្រី​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ទ​វ៏​យ​ក្មេង​រូបនេះ ដែលមាន​ឈ្មោះថា Michaela Caballero Baldos បាន​រីក​រាល​ដ៏​ភ្លើង​ឆេះ​ព្រៃ​អីចឹង បន្ទាប់ពី​វា​ត្រូវបាន​ផុស​នៅលើ​អន​ឡាញ ។​

​វីដេអូ​នេះ​នៅតែ​រក្សា​ការចែករំលែក​ទៅកាន់​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ផ្សេងៗ​, នៅលើ​គេហទំព័រ​ព័ត៌មាន​សង្គម និង​សូម្បី​ផុស​នៅលើ​វេ​ប​សាយ​សិច​អន្តរជាតិ​ជាច្រើន​ផងដែរ ។​

​អត្ថបទ​ផុស​នោះបាន​និយាយថា នាង Michaela Baldos និង​គ្រួសារ​របស់​នាង នឹងដាក់​ពាក្យបណ្តឹង​ប្រឆាំង hacker មិន​ស្គាល់ឈ្មោះ​ម្នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ទទួលខុសត្រូវ ចំពោះ​ការ​ផុស​វីដេអូ​របស់​នាង ដោយ​គ្មាន​ការអនុញ្ញាត ។​

​វីដេអូ​ទាំងនោះ បានបង្ហាញ Michaela Baldos បានធ្វើ​សកម្មភាព «​ស្រើបស្រាល​» ខ្លួនឯង​នាង បន្ទាប់មក នាង​ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​ផ្ញើ​ទៅកាន់​មិត្តស្រី​របស់​នាង តាមរយៈ «messenger» ហ្វេ​ស​ប៊ុ​ក ។​

​តាមរយៈ​ការជួយ​ពី NBI និង​ការអនុវត្ត​ច្បាប់​ស្តីពី​បទល្មើស​អ៊ី​ន​ធើរ​ណេ​ត នៅក្នុង​ប្រទេស នោះ​គ្រួសារ​បស់ Baldos កំពុង​ប្រមូល​ព័ត៌មាន​លម្អិត​បានការ​ទាំងអស់ និង​ព័ត៌មាន​ទាក់ទង​នឹង​សំណុំ​រឿងនេះ ។​

​គ្រូ​សារ​របស់​នាង ក៏បាន​និយាយថា Baldos ពុំ​អាច​សូម្បី​ចេញ​ក្រៅ​បន្ទប់​របស់​នាង ព្រោះតែ​តែ​ភាពអាម៉ាស​ដោយសារ​រឿងអាស្រូវ​វីដេអូ​ទាំងនោះ ៕​ ចន្ទី

spot_img
×