Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចុះបញ្ជី​ពាណិជ្ជកម្ម និង​កិច្ចការពារ​ម៉ាក និង​ពាណិជ្ជ​នាម សម្រាប់​អាជ្ញាប័ណ្ណ​លើ​វិស័យ​ព័ត៌មាន​ ដើម្បី​ធានាថា អត្តសញ្ញាណ​នៃ អង្គភាព ស្ថាប័ន​សារព័ត៌មាន និង​សោតទស្សន៍នីមួយៗ មិនជា​ន់​លើ​អត្តសញ្ញាណ នៃ​អង្គភាពដទៃ

spot_img

​ភ្នំពេញ​៖ ដើម្បី​ពង្រឹង​លើ វិស័យ​ព័ត៌មាន និង​សោតទស្សន៍ តាម​ការស្នើ​សុំ​ប្រតិបត្តិ​ករ​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក មាស សោ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានឱ្យដឹងថា​ ការ​ចុះបញ្ជី​ពាណិជ្ជកម្ម ការពារ​ម៉ាក និង​ពាណិជ្ជ​នាម លើ​វិស័យ​ព័​ត៌មាន និង​សោតទស្សន៍ ដើម្បី​ធានាថា អត្តសញ្ញាណ​នៃ អង្គភាព ស្ថាប័ន​សារព័ត៌មាន និង​សោតទស្សន៍ នីមួយៗ មិនជា​ន់​លើ​អត្តសញ្ញាណ នៃ​អង្គភាព ស្ថាប័ន ព័ត៌មាន និង​សោតទស្សន៍​ដទៃទៀត ដែល​បាន​ច្បាប់​អនុញ្ញាត​រួចហើយ​។

នៅ​ទីស្ដីការក្រសួង នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ បានរៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការចុះបញ្ជី​ពាណិជ្ជកម្ម និង​កិច្ចការពារ​ម៉ាក និង​ពាណិជ្ជ​ម​នាម សម្រាប់​អាជ្ញាប័ណ្ណ​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ក្រោមអធិបតីភាព ដោយ លោក មាស សោ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន និង​តំណាង​ក្រសួងពាណិជ្ជកម្ម ដែលមាន​ការចូលរួម​ពី​បណ្ដា អង្គភាព សារព័ត៌មាន គេហ​ទំព័រ អន​ឡាញ​ប្រមាណ​ជាង​១០០​អង្គភាព ។​ ​សន្និសីទ​នេះ​សំដៅ លើកឡើង​ពី​ប្រកាស​អន្តរក្រសួង ស្ដីពី ៖ ការគ្រប់គ្រង​ការចុះបញ្ជី​ពាណិជ្ជកម្ម និង​កិច្ច​ការការពារ​ម៉ាក និង​ពាណិជ្ជ​នាម សម្រាប់​អាជ្ញាប័ណ្ណ​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ដែល​ប្រកាស​នេះ ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លេខ​០២៥៦​ព​.​ណ​. ច​.​ប​.​ព​.​ប្រក ចុះ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​។​ ​ប្រកាស​អន្តរក្រសួង​នេះ មាន​ចំនួន ៦​ជំពូក ក្នុងនោះ​ស្ដីពី​៖ បទបញ្ញត្តិ​ទូទៅ ,​ការចុះបញ្ជី​ពាណិជ្ជកម្ម​លើ​វិស័យ​ព័ត៌មាន និង​សោត ទស្សន៍ ,​កិច្ចការពារ​អា​ម៉ាក និង​ពាណិជ្ជ​នាម​លើ​វិស័យ​ព័ត៌មាន និង​ស​ទស្សន៍ , កម្រៃ​សេវាសាធារណៈ ,​អន្តរ​ប្បញ្ញត្តិ ,​អវសាន ប្បញ្ញត្តិ ។​

លោក មាស សោ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានឱ្យដឹងថា​៖ សន្និសីទ​សារព័ត៌មាន នេះ​មាន​គោលដៅ​កំណត់​ដូចខាងក្រោម ៖ -​ចុះបញ្ជី​ពាណិជ្ជកម្ម ការពារ​ម៉ាក និង​ពាណិជ្ជ​នាម លើ​វិស័យ​ព័​ត៌ មាន និង​សោតទស្សន៍ ដើម្បី​ធានាថា អត្តសញ្ញាណ​នៃ អង្គភាព ស្ថាប័ន​សារព័ត៌មាន និង​សោតទស្សន៍ នីមួយៗ មិនជា​ន់​លើ​អត្តសញ្ញាណ នៃ​អង្គភាព ស្ថាប័ន ព័ត៌មាន និង​សោតទស្សន៍​ដទៃទៀត ដែល​បាន​ច្បាប់​អនុញ្ញាត​រួចហើយ​។ -​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នកស្នើសុំ​ចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម និង​បញ្ជី​ម៉ាក ដើម្បី ការពារ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​។ -​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ម៉ាក និង​ពាណិជ្ជ​នាម ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ជា​សាធារណៈ សីលធម៌​សង្គម ឬ​ប្រពៃណី​ល្អ​របស់​ជាតិ និង​ម៉ាក​ដែល​មិនអាច​ចុះបញ្ជី​បាន ដូច​មានកំណត់​ក្នុង​ច្បាប់​ជា​ធរមាន​។​

លោក​បាន​បន្តថា​៖ ប្រកាស​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយ​ដែល​ធ្វើ​អាជីវកម្ម ឬ​សេវាកម្ម លើ​ស័​យ​ព័ត៌មាន និង​សោតទស្សន៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

វាក្យសព្ទ​ដែល​ប្រើ​នៅក្នុង​ប្រកាស​អន្តរក្រសួង​នេះ ត្រូវបាន​កំណត់​ន័យ​ដូចខាងក្រោម​៖ អាជ្ញា​ប័ណ្ណ សំដៅ​ដល់​ប្រកាស លិខិតអនុញ្ញាត វិញ្ញាបនបត្រ​អនុញ្ញាតឱ្យ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​។ ប្រតិបត្តិ​ករ​ប្រព័ន្ធ​ផ្សព្វផ្សាយ សំដៅ​ដល់​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដែល​ធ្វើ​អាជីវកម្ម ឬ​សេវាកម្ម​លើ​វិស័យ ព័ត៌មាន និង​សោតទស្សន៍ ដើម្បី​រកប្រាក់​ចំណេញ​។​
​ដោយឡែក​តំណាង​ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់​ថា​៖ ម៉ាក សំដៅ​ដល់​សញ្ញា​ដែល​មើលឃើញ ហើយ​អាច​សម្គាល់​លក្ខណៈ​ខុសគ្នា​នៃ​ទំនិញ ឬ​សេវា​នៃ​សហគ្រាស នីមួយៗ​។ ពាណិជ្ជ​នាម សំដៅ​ដល់​ឈ្មោះ ឬ​សញ្ញា​សម្គាល់ ឬ​ជា​ឈ្មោះ និង​សញ្ញា​សម្គាល់​សម្រាប់​បញ្ជាក់ និង​សម្គាល់​លក្ខណៈខុសៗ​គ្នា​នៃ​សហគ្រាស​នីមួយៗ​។ នាម​ករ​ណ៍ សំដៅ​ដល់​ឈ្មោះ​អង្គភាព ស្ថាប័ន ឬ​ក្រុមហ៊ុន ដែល​ធ្វើ​ពាណិជ្ជកិច្ច ឬ​អាជីវកម្ម លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​។ បញ្ជីពាណិជ្ជកម្ម សំដៅ​ដល់​ការគ្រប់គ្រង និង​កាន់កាប់​នូវ​បញ្ជី​មួយ​ចុះ​អត្តលេខ​នៃ​ពាណិជ្ជករ និង​ក្រុមហ៊ុន ពាណិជ្ជកម្ម​។​

លោក​អ្នកនាំពាក្យ បានថ្លែងបន្ដថា ៖ អត្តសញ្ញាណ​បណ្ណ​នៃ​សារព័ត៌មាន សំដៅ​ដល់​ពាណិជ្ជ​នាម និង​ម៉ាក​របស់​អង្គភាព ស្ថាប័ន​សារព័ត៌មាន​។ អាជីវកម្ម ឬ​សេវាកម្ម សំដៅ​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល ដែលមាន​គោលដៅ ទាញយក​ប្រាក់ចំណូល​អំពី​ការផលិត និង​លក់​ផលិតផល ឬ​ការផ្គត់ផ្គង់​សេវា ឬ​សកម្មភាព​ផ្សេងៗ​ទៀត​។ អាជ្ញាប័ណ្ណ​សុំ​ពី​ក្រសួង​ព័ត៌មាន មាន​រយៈ ពេល​៦​ខែ ។ ប៉ុន្តែ​រាល់​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដែល​បានធ្វើ​អាជីវកម្ម ឬ​សេវាកម្ម​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ត្រូវ​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម និង​អាច​ស្នើសុំ​បញ្ជី​ម៉ាក និង​ពាណិជ្ជ​នាម នៅ​ក្រសួងពាណិជ្ជកម្ម ក្នុង​រយៈពេល ៦​ខែ គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​។ បើ​មានការ​ចាំបាច់ ក្រ​សួង​ពាណិជ្ជកម្ម អាច​សម្រេច​បន្ត​រយៈពេល​នេះ​បាន​ចំនួន ៦​ខែ​ទៀត​។ រាល់​ប្រកា​សទាំង​ឡា​យ​ណា​ដែលមាន​ខ្លឹមសារ​ផ្ទុយ និង​ប្រកាស​អន្តរក្រសួង ស្ដីពី​ការគ្រប់គ្រង​ការចុះបញ្ជី​ពាណិជ្ជកម្ម និង​ការពារ​ម៉ាក និង​ពាណិជ្ជ​នាម សម្រាប់​អាជ្ញាប័ណ្ណ​លើ​វិស័យ​ព័ត៌មាន និង​ស​ន្ទ​ស្សន៍​នេះ ត្រូវ​ទុកជា​និរាករណ៍​៕ ដោយ៖បញ្ញាស័ក្តិ

 

 

spot_img
×