Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកសព​របស់​ទារិកា ត្រូវគេ​បាន​រកឃើញ​នៅក្នុង​ស្បោង​សំរាម ត្រូវបាន​ទុកចោល​នៅក្នុង​បរិវេន​វត្ត​ស្រះចក​

spot_img

​ភ្នំពេញ ៖ អង្គភាព​ការពារ​កុមារ (CPU) បាន​បើក​ការស៊ើបអង្កេត​បទល្មើស​មនុស្សឃាត​ទៅលើ​សាកសព​ទារក​ដែល​ត្រូវគេ​ទុកចោល​។​
​នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៧ ខែវិច្ឆិកា សាកសព​របស់​ទារិកា​ត្រូវគេ​បាន​រកឃើញ​នៅក្នុង​ស្បោង​សំរាម ដែល​ត្រូវបាន​ទុកចោល​នៅក្នុង​បរិវេន​វត្ត​ស្រះចក​, ខណ្ឌ​វត្តភ្នំ​, រាជធានី​ភ្នំពេញ​។​

​ក្រុមការងារ​ជំនាញ​របស់​អង្គភាព​ការពារ​កុមារ (CPU) បាន​ចូលរួម​និង​ផ្តល់ជំនួយ ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍ ក្នុងការ​ត្រួតពិនិត្យ​កន្លែងកើតហេតុ និង​ការត្រួតពិនិត្យ​សាកសព​។ យើង​បាន​សង្កេតឃើញថា ទារក​នេះ​នៅមាន​ជីវិត​នៅឡើយ ពេលដែល​ត្រូវ​ជនល្មើស​ដាក់ ទៅក្នុង​ស្បោង​សំរាម​ដែលមាន​សម្ភារ​កុមារ​មួយចំនួន ដែល​ត្រូវបាន​សមត្ថកិច្ច​រក្សាទុក​សម្រាប់​ការពិនិត្យ​ស្រាវជ្រាវ​។​
​មន្ត្រី​ជំនាញ​កំពុង​ចាប់ផ្តើម​ការ​ស៊ើបសួរ ទៅតាម​មន្ទីរពេទ្យ​ជុំវិញ ដើម្បី​វែក​រក​ឪពុកម្តាយ​របស់​ទារក​នេះ​។ ការបោះ​ចោល​នូវ​ទារក​បង្ក​ឲ្យ​ស្លាប់ គឺជា​អំពើ​មនុស្សឃាត​មួយ​ប្រភេទ រួមជាមួយ​បទល្មើស​កម្រិតធ្ងន់​ផ្សេងៗ ទៅលើ​កុមារ​នឹងត្រូវ​មានការ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×