Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Wow..! តម្លៃ​ខ្លួន Rose ឥឡូវ​មិន​ដូច​ពីមុន​50$​ទេ បើ​ចង់​ហៅ​ថត​ចាប់ពី 1000$ ទៅ 2000$ ឡើង​បាន​ថត​ឲ្យ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​បាន​ស្គាល់​ច្បាស់​ហើយ ពី​តារា​សម្តែង​ស្រី កញ្ញា Rose ដែល​បច្ចុប្បន្ន​កំពុងមាន​ឈ្មោះ​បោះ​សំឡេង​ជាខ្លាំង ដើរទៅ​ណា​មក​ណា​ត្រូវបាន​មហាជន​ស្គាល់​យ៉ាងច្រើន ក្នុងនោះ​សូម្បីតែ​កូនក្មេង​ក៏​ស្គាល់ Rose ដែរ​។​

​ពិតណាស់ Rose ទទួល​ការចាប់អារម្មណ៍ និង​មានឈ្មោះ​ល្បី​រហូត​មកទល់ពេលនេះ ក៏​ព្រោះតែ​ដោយសារ​ផ្ទុះ​រឿង​ដ៏​ហួសចិត្ត​ផ្ទួនៗ​គ្នា ជាពិសេស​គឺ​រឿង​ក្រដាស​១០ ក្រ​ដា​២០ មិន​ស្គាល់​ខ្លួន​ប្រៀប​ដូច​មិន​ស្គាល់​វិមានឯករាជ្យ ជាដើម ដែល​ធ្វើ​ឲ្យ​ផេ​ក​ជាច្រើន​យក​វីដេអូ Tik Tuk របស់​នាង​មក​ត្រួ​ល សើច​ផ្អើល​ពេញ​បណ្តាញ​សង្គម​តែម្តង​។​

​យ៉ាងណាមិញ ស្រប​ពេលដែល​កំពុងមាន​ឈ្មោះ​ល្បី គេ​ក៏បាន​កត់សម្គាល់​ឃើញថា Rose ហាក់​ប្រែ​ជីវិត​ដ៏​ហ៊ឺហា​ឡូយឆាយ ប្រើប្រាស់​សុទ្ធតែ​របស់​ប្រេនៗ និង​ថ្លៃៗ ខណៈ​កំពុងមាន​ទីផ្សារ​ថត​ស្ព​ត​ពាណិជ្ជកម្ម​ឲ្យ​ហាង ឬ ក្រុមហ៊ុន ហើយ​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​ទៀត​។​

​ជាក់ស្តែង តាមរយៈ​ផ្តល់​កិច្ចសម្ភាសន៍​លើក​ទី​៣ ជាមួយ​លោក អ៊ឹម ជីវ៉ា កាលពី​កន្លងទៅ​ថ្មីៗ​នេះ ដែល​សួរនាំ​ទាក់ទង​នឹង​តម្លៃ​ខ្លួន អតីត​និស្សិត​ផ្នែក​គណនេយ្យ​រូបនេះ បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​មិនទាន់​ល្បី រូបនាង​ថត MV ម្តងៗ​បាន​តម្លៃ​ខ្លួន​តែ 50$ ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ ល្បី​បើ​ចង់​ហៅ​ថត MV គឺ​ចាប់ពី ២០០ ទៅ ៣០០ ដុល្លារ បាន​ថត និង​ក៏​អាច​ឡើង​ខ្ពស់ជាង​នេះ ស៊ីសង​មើលទៅ​ពេលវេលា​។

Rose ក៏បាន​បន្ត​ឲ្យ​ដឹង​យ៉ាង​ញាក់សាច់​ថា ជាក់ស្តែង​ថត​កុងត្រា​ចំនួន​៣​ខែ​ឲ្យ​ហាង​មួយ​ឈ្មោះ​ទី​តូ​ស្ត័​រ គឺ​តម្លៃ​ខ្លួន​ក្នុង​១​ខែ​គិត ១៥០០ ដុល្លារ​។ ដោយឡែក បើ​ប្រូ​ម៉ូត​ឲ្យ​ក្រុមហ៊ុន​លក់​ផ្ទះល្វែង បុរី​ហ្គា​ឡាក់​ស៊ី​11 កុងត្រា​រយៈពេល​៦​ខែ​គឺ​ត​ម្លែ​ខ្លួន​១​ខែ​គិត ២០០០ ដុល្លារ​។ ដោយឡែក សម្រាប់​តម្លៃ​ខ្លួន​ក្រៅ​កុងត្រា​វិញ​ថត​១​កន្លះ​ថ្ងៃ ស៊ីថ្លៃ ៥០០ ដុល្លារ ហើយ​បើ​ពេញ​មួយថ្ងៃ​គឺ ១០០០ ពាន់​ដុល្លារ (​ថត​ទាំង​រូប ថត​ទាំង​វីដេអូ​)​។​

​តែ​យ៉ាងណា បើ​និយាយ​ពី​ការចំណាយ​ទៅលើ​សម្លៀកបំពាក់​សម្រាប់​ថត​វិញ​គឺ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ខណៈ Rose បាន​ប្រាប់​ត្រង់ៗ​ថា ១​ខែ​ចំណាយ​ទៅលើ​ការទិញ​ខោអាវ​អស់​ខ្ទង់ពាន់​ដុល្លារ​ឯណោះ​។ ប៉ុន្តែ Rose ក៏បាន​ប្រាប់ថា ខោអាវ​ទាំងនោះ ក្រោយ​ស្លៀក​ថត​រួច ក៏​យកមក​លក់​មួយ​ទឹកៗ​វិញ​ធូរៗ​ថ្លៃ ទៅ​ឲ្យ​ហ្វេ​នៗ ហើយ​បន្ទាប់មក​យកលុយ​ទាំង​នោះមក​ធ្វើបុណ្យ​ដាក់​ទាន ទិញ​បាយ​ចែក​ដល់​អ្នកក្រីក្រ​។​

​ដោយឡែក និយាយ​ដល់​គូជីវិត​វិញ នៅ​ថ្ងៃ​អនាគត Rose សុំ​ជ្រើស​យក​បុរស​មាឌ​រាង​ខ្ពស់ (​រូប និង​ទ្រព្យសម្បត្តិ​មិន​សំខាន់​) ឲ្យ​តែ​ចេះ​ធ្វើបុណ្យ​ដាក់​ទាន មេត្តាករុណា​ធម៌ និង​ប្រាថ្នា​ចង់បាន​កូន​៤​នាក់ (​ស្រី​២ ប្រុស​២)៕ ដោយ​៖ លឹម ហុង​

spot_img
×