Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើក​នេះ​ម្តងទៀត​គឺជា​លើក​ទី​៤​ហើយ​ដែល មុខសញ្ញា​ដដែល​នេះ​ត្រូវ​ជាប់ពន្ធនាគារ​ដោយ​អំពើ​លួច​

spot_img

​បាត់ដំបង​៖​មុខសញ្ញា​ដែល​សមត្ថកិច្ច​ធ្វើការ បង្ក្រាប និង​ឃាត់ខ្លួន​នា ពេលនេះ​ជា​មុខសញ្ញា​ចាស់​ធ្លាប់ធ្វើ​សកម្មភាព ល្មើស​កន្លងមកហើយ ក៏​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​៣​លើក​រួចមកហើយ ។​

​កាលពី​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តបាត់ដំបង និង​ស្របតាម​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង និង​ដោយ​អនុវត្តតាម​យោបល់​របស់លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន បាន​ដឹកនាំ កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ​បង្ក្រាប​ស្រាវជ្រាវ​និង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( កាច់​សោ​យក​ម៉ូតូ ) ១ ករណី​នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយបាន​ធ្វើ ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ជា​មុខសញ្ញា​ចាស់​គឺ​៖ ១-​ឈ្មោះ ជា ចាន់ថន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ២-​ឈ្មោះ ជា ចាន់ថុល ភេទ​ប្រុស អាយុ ៣១​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​អូរ​ខ្ជាយ សង្កាត់ ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ វត្ថុតាង​ដកហូត​រួមមាន ៖ ១- ម៉ូតូ ១ គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ ១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៨ លេខ​តួ ៥២៦៥០២០ លេខ​ម៉ាស៊ីន ៥២៦៥០២០ ពាក់​ផ្លាកលេខ​បាត់ដំបង 1AD 8405 ( ជា​ម៉ូតូ​របស់​ជន រងគ្រោះ ) ។ ២- ម៉ូតូ ១ គ្រឿង​ម៉ាក ស៊ូ​ស៊ូ​គី ស្មាស់​វី ពណ៌​ក្រហម ស៊េរី​ឆ្នាំ ២០១១ ពាក់​ផ្លាកលេខ ភ្នំពេញ 1BA 6367 ( ជា​ម៉ូតូ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ) ។​

​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង បាន​បញ្ជាក់ថា មុខសញ្ញា​ដែល​សមត្ថកិច្ច​ធ្វើការ បង្ក្រាប និង​ឃាត់ខ្លួន​នាពេលនេះ ជា​មុខសញ្ញា​ចាស់​ធ្លាប់ធ្វើ​សកម្មភាព​ល្មើស​កន្លងមក ហើយក៏​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​៣​លើក​រួចមក ហើយ​បើ​គិត​ទាំង​លើក​នេះ​ផង គឺ​គាត់​ត្រូវ​ជាប់ពន្ធនាគារ​ចំនួន​៤​លើក​។

​នៅពេលនេះ ការិយាល័យ​ជំនាញ​កំពុងតែធ្វើការ​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​បន្ត​តាម​នីតិវិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×