Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ទទួល​រថយន្ត​១០​គ្រឿង​ពី​ក្រុមហ៊ុន​កម្ពុជា​តេ​លា​

spot_img

​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានទទួល​រថយន្ត​ចំនួន ១០​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ប្រភេទ​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន ០៤​គ្រឿង និង​រថយន្ត​ដឹក​ប្រេងឥន្ធនៈ ចំនួន ០៦​គ្រឿង​ពី​ក្រុមហ៊ុន​កម្ពុជា​តេ​លា នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​រថយន្ត​ទាំង ១០​គ្រឿង​នេះ គឺ​ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​។​
​ក្នុង​ពិធី​ប្រគល់​ទទួល​រថយន្ត​ទាំងនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​កម្ពុជា​តេ​លា ដែលជា​និច្ចកាល​តែងតែបាន​ជួយ​ឧ​ត្ថ​ម្ភ​គាំទ្រ​ដល់​កងទ័ព ទាំង​ការជួយ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​ការជួយ​ដោះស្រាយ​តម្រូវការ​ផ្សេងៗ​របស់​កងទ័ព​នាពេល​កន្លងមក​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការផ្តល់​រថយន្ត​ទាំង ១០​គ្រឿង​នៅពេលនេះ គឺ​ពិតជា​បាន​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ជាក់ស្តែង​របស់​អង្គភាព​លើ​មធ្យោបាយ​ដឹកជញ្ជូន ជាពិសេស​ការធានា​ម្ចាស់ការ​ចល័ត​ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ​ឱ្យបាន​ទាន់ពេលវេលា នៅពេល​មាន​តម្រូវការ​បន្ទាន់​។ បទពិសោធន៍​ជាក់ស្តែង​កន្លងទៅនេះ កងទ័ព​បានទទួល​ប​ទ​បញ្ជា​ចេញ​ធ្វើ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅតាម​មុខព្រួញ​នានា ហើយ​តម្រូវការ​មធ្យោបាយ​ដឹកជញ្ជូន គឺជា​កត្តាចាំបាច់​មិនអាច​ខ្វះ​បាន​។​

​លោក​ឧកញ៉ា ឈុន អូន អគ្គនាយក​ក្រុមហ៊ុន​កម្ពុជា​តេ​លា បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ​បំផុត និង​បាន​ប្តេជ្ញា​បន្ត​ជួយ​ដល់​កងទ័ព​ជានិច្ច ជាពិសេស​នៅពេល​មាន​តម្រូវការ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ គឺ​ក្រុមហ៊ុន​នឹង​ត្រៀម​ជួយ​ដោះស្រាយ​ឱ្យអស់​លទ្ធភាព​៕
​ដោយ​៖CEN​

spot_img
×