Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា នឹង​ចូល​រូ​ម​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប លើក​ទី​២៣ នៅ​ដើមខែ​ក្រោយ​

spot_img

​ភ្នំពេញៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប លើក​ទី​២៣ តាម​ប្រព័ន្ធ​វីដេអូ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០១ ខែ ធ្នូ ឆ្នាំ​២០២០​។

​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បន្តថា កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នេះ នឹង​បន្ត​សន្ទុះ​កិច្ចពិភាក្សា​ពី​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅនេះ​។

​រដ្ឋ​ម​ន្រី្ត​អាស៊ាន និង​សហភាព​អឹ​រ៉ុ​ប នឹង​ពិនិត្យឡើងវិញ​អំពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​កន្លងមក និង​បច្ចុប្បន្ន ហើយ​កំណត់​ទិសដៅ​អនាគត​សម្រាប់​ទំនាក់ទំនង​អាស៊ាន​-​សហភាព​អឺរ៉ុប​។ កិច្ចប្រជុំ​នឹង​ផ្លាស់ប្តូរ​យោបល់​ផងដែរ​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​សំខាន់ៗ ដែលជា​កង្វល់ និង​ផលប្រយោជន៍​រួម​។

​ប្រភព​ដដែល​បាន​បន្តថា កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​លើក​ទី​២៣ រំពឹងថា​នឹង​នាំមក​នូវ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​កាន់តែ​រឹងមាំ​រវាង​តំបន់​ទាំងពីរ ពិសេស​ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ជាច្រើន​មិន​ធ្លាប់មាន​ពីមុន ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ និង​ការប្តេជ្ញា​បន្ត​ពង្រឹង​សន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជា​ភាពរឹងមាំ​ដើម្បី​ទប់ទល់​នឹង​ផលវិបាក​ពី​វិ​ប​តិ្ត​នាពេល​អនាគត​៕
ដោយ​៖CEN​

spot_img
×