Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់​ស៊ី​ប​គ្រាប់​ពិត​កាំភ្លើងយន្ត និង​ដាក់​ឲ្យ​ប្រើប្រាស់ ទីលាន​បាញ់​ស៊ី​បរ​បស់​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ​

spot_img

​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យឿ​ង សុខុន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៣ និង​លោក​អ៊ួ​ច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ អញ្ជើញ​ជា​អធិបតី​ពិនិត្យ​ការបាញ់​ស៊ី​ប​គ្រាប់​ពិត​កាំភ្លើងយន្ត​ធុន​ស្រាល​( PKMS) អាវុធ AK47 និង​ដាក់​ឲ្យ​ប្រើប្រាស់​ទីលាន​បាញ់​ស៊ី​បរ​បស់​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ ស្ថិតនៅ​ចំណុច​ស្រែ​ជើង​រាស្ត្រ ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នាង សុភា​រ៉ា មេបញ្ជាការ​តំបន់ ប្រតិបត្តិការ​សឹក​រង​តាកែវ រាយការណ៍​ស្តីពី​ការបណ្តុះបណ្តាល នាយទាហាន នាយទាហានរង ពលទាហាន របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ បាន​ដំណើរ​ការបើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹងសមត្ថភាព យោធា តាម​ផែនការ​ហ្វឹក​ហ្វឹកហ្វឺន រយៈពេល ៩១​ថ្ងៃ មាន​សិក្ខាកាម​សរុប ៨០ នាក់ ។
​ក្នុងឱកាស​នោះ លោក អ៊ួ​ច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ មានមតិ​សំណេះសំណាល និង កោតសរសើរ ទៅ ដល់ នាយ ទាហាន នាយ ទាហាន​រង ពលទាហាន​ក្នុងការ​ហ្វឹកហ្វឺន រៀនសូត្រ និង​សំណូមពរ​ឲ្យ​ពួកគេ​ខិតខំ ប្រឹងប្រែង​តស៊ូ​ហ្វឹកហ្វឺន​រៀនសូត្រ គោរព​វិន័យ និង​ច្បាប់រដ្ឋធម្មនុញ្ញ ។

​មេបញ្ជាការ​យោធភូមិភាគ​ទី​៣ បានធ្វើការ​វាយតម្លៃ ក្នុងការ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​គិតគូរ​រៀបចំ ទីតាំង​ទីលាន​បាញ់​ស៊ី​ប​នេះ ឲ្យ​បានល្អ​ពីមួយ​កម្រិត​ទៅមួយ​កម្រិត​ទៀត ៕​ដោយ៖CEN

spot_img
×