Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូតកម្ពុជា៖ CBCC នឹងលើកស្ទួយអត្ថប្រយោជន៍ពាណិជ្ជករ និងចូលរួមជំរុញការទូតសេដ្ឋកិច្ចកម្ពុជា

spot_img

អាយុធ្យា៖ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានគូសបញ្ជាក់ថា វត្តមានមជ្ឈមណ្ឌលធុរកិច្ចកម្ពុជា ( CBCC) នៅក្នុងទីក្រុងបាងកក នឹងដើរតួនាទីសំខាន់ក្នុងការលើកស្ទួយអត្ថប្រយោជន៍ពាណិជ្ជករខ្មែរ និងជំរុញការទូតសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ដូច្នោះ នាឱកាសដឹកនាំមន្ត្រីការទូត អញ្ជើញបំពេញទស្សនកិច្ចទៅកាន់ខេត្តអាយុធ្យា កាលពីរសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយកាលានុវត្តភាពធុរកិច្ច និងវិនិយោគជូនគណ:ប្រតិភូធុរជនថៃ មកពីសភាឧស្សាហកម្ម សភាវិនិយោគ សភាទេសចរណ៍ និងសមាគម OTOP ដែលមានការចូលរួមពីលោកជំទាវ សារ៉ាន់ផាត់ ប្រាក់មូតកថ: អភិបាលរងខេត្តអាយុធ្យា។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានពន្យល់គណ:ប្រតិភូធុរជនថៃ អំពីចក្ខុវិស័យរបស់ CBCC និងកិច្ចប្រឹងប្រែងរបស់ស្ថានទូតក្នុងការជំរុញការទូតសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ព្រមទាំងគោលនយោបាយវិនិយោគថ្មី, យុទ្ធសាស្រ្តថៃបូក១ និងអត្ថប្រយោជន៍តំបន់សេដ្ឋកិច្ចពិសេស សម្រាប់វិនិយោគិនថៃ និងបរទេស៕ដោយ៖បញ្ញាស័ក្តិ

spot_img
×