Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​បួន​នាក់​បើករថយន្ត​ព្រូស​មួយគ្រឿង​ឆ្លងផ្លូវ​ជិត​ផុត​ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​បុក​ចំពាក់​កណ្ដាល​ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​

spot_img

​ភ្នំពេញ​៖ ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​បើក​ទៅបុក​រថយន្ត​ម៉ាក​ព្រូស​ចំពាក់​កណ្ដាល​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ព្រូស​ក្រឡាប់​ផ្ងារជើង​និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន ៤​នាក់​ចំណែកឯ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​តាម​ឃាត់​បាន​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១ និង ២០ នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅរ៍​ទី ២៨ ខែវិច្ឆិកា​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៥១​ក្នុង​សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​រថយន្ត​ជនរងគ្រោះ​បាន​បញ្ជាក់ថា​មុនពេល​កើតហេតុ​ខ្លួន​បាន​បើករថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AM 85 29 រួម​ដំណើរ​គ្នា​បួន នាក់​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​បម្រុង​ត្រឡប់ទៅផ្ទះ​វិញ ពេលមកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ទៀត​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AG 8998 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុ​ល្បឿន​លឿន​មក​បុក​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង និង​រងរបួស​ធ្ងន់​ស្រាល​បួន​នាក់​។ ចំណែកឯ​ជនបង្ក​ក៏បាន​ព្យាយាម​បើក​រត់គេច​តែ​រត់​មិន​រួច​ត្រូវ​កម្លាំង​សមត្ថកិច្ច​អត់​បាន​ភ្លាម​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​ក៏​ទំនាក់ទំនង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ដ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ ដោយ​៖ សា មេ​ត​

spot_img
×