Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុងតែ​ផឹកស៊ី​ត្រូវ​រថយន្ត​អូ​ឌី បើក​មក​បុក​រះ​បណ្តាល​ឲ្យ​រងរបួស​ម្នាក់​

spot_img

​ភ្នំពេញ​÷​យុវជន​ប្រុស​ស្រី​ពីរ​នាក់​បើករថយន្ត​អូ​ឌី​បម្រុង​នឹង​បត់​មិន​ផុត​ក៏​ជ្រុល​ទៅបុក​រះ​កន្លែង​លក់​ស្រា​ក្រឡុក​បណ្ដាល​ឲ្យ​រងរបួស​ម្នាក់​និង​រង​ការខូចខាត​សម្ភារ​មួយចំនួន​។ ចំណែក​ម្ចាស់​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១០ និង ៣០ នាទី​យប់ ថ្ងៃ​សុក្រ​ទី ២៧ ខែវិច្ឆិកា​ឆ្នាំ ២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ត្រង់ចំណុច​អគ្គិសនី​ក្នុង​សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​កំពុងតែ​អង្គុយ​នៅ​កន្លែង​ស្រា​ក្រឡុក​បាន​បញ្ជាក់ថា​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ប្រុស​ស្រី​ពីរ​នាក់​បើករថយន្ត​ម៉ាក​អូ​ឌី​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 2BL7897 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង មកដល់​ផ្លូវ​កោង​បម្រុង​និង​បត់​ក៏​ជ្រុល​ទៅបុក​រះ​ចូល​កន្លែង​លក់​ស្រា​ក្រឡុក​បណ្តាល​ឲ្យ​រងរបួស​ម្នាក់​និង​រង​ការខូចខាត​សម្ភារ​លក់ដូ​ជាច្រើន​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​ក៏​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម្ចាស់​ទៅ​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​ខណ្ឌ​ដើម្បី​រង់ចាំ​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​នៅពេល​ក្រោយ​៕​ ដោយ​៖​សា មេ​ត​

spot_img
×