Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ​ខួប​២​ឆ្នាំ នៃ​ការដាក់បញ្ចូល​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ ២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២០

spot_img

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស អបអរសាទរ​ខួប​២​ឆ្នាំ នៃ​ការបញ្ចូល​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ គឺជា​ខួប​២​ឆ្នាំ ដែល​ល្ខោនខោល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២០)​។

«​ល្ខោនខោល​» ដែលជា​ស្នាដៃ​សិល្បៈ​បុរាណ ដ៏​វិសេសវិសាល​អស្ចារ្យ​របស់​ក​ម្ពុ​ជា ត្រូវបាន​អង្គការ​យូណេស្កូ សម្រេច​ដាក់ចូល​ក្នុង​បញ្ជី បេ​តិក​ភ័​ណ្ឌ​ពិភព អរូបី​នៃ​មនុស្សជាតិ ក្នុងឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រ​ល្វី​ស នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

ការដាក់បញ្ចូល «​ល្ខោនខោល​» ទៅក្នុង​បញ្ជី​អរូបី​នៃ​មនុស្សជាតិ​នាពេលនេះ គឺជា​ការរួមចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ របស់​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោ​ថែមទៀត នៅលើ​វេទិកា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។​

​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូប​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×