Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា នឹង​ផ្តល់​ប្រយោជន៍​ដល់​គ្រួសារ​ចំនួន ១៧០០០ ក្នុង​រាជធានី​ខេត្ត​គោលដៅ​ចំនួន​១៣

spot_img

​ភ្នំពេញ​៖ កម្ពុជា បានធ្វើការ​ផ្សព្វផ្សាយ​គ​ម្រោ​ង​ពិពិធ​កម្ម​កសិកម្ម ជុំ​ទី​២ ទៅដល់​សហគមន៍​កសិក​ម្ម ក្រុម​ផលិត ក​សិ​ធុរកិច្ច​ខ្នាតតូច និង​មធ្យម និង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​ស្វែងយល់​បន្ថែម​អំពី​គម្រោង​។​

គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា នៃ​ក្រសួងកសិកម្ម​នេះ បាន​សហការ​ជាមួយ​អន្តរក្រសួង មាន​ក្រសួង​សេដ្ឋកិច្ច ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ធនធានទឹក និង​ស្ថាប័ន​ពាក់ព័ន្ធ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា ជុំ​ទី​២ ដល់​សហគមន៍​កសិក​ម្ម ក្រុម​ផលិត ក​សិ​ធុរកិច្ច​ខ្នាតតូច និង​មធ្យម និង​អ្នកពាក់ព័ន្ធ​នានា នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល នា​ថ្ងៃទី​២៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០​នេះ ក្រោម​អធិបតីភាព​លោក គង់ ភា​ជ ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​នៃ​ក្រសួងកសិកម្ម​។​

​សិក្ខាសាលា​នេះ បានរៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន គម្រោង ទៅ​សហគមន៍ កសិកម្ម ក្រុម​ផលិត ក​សិ​ធុរកិច្ច​ខ្នាតតូច និង​មធ្យម អ្នកប្រមូល​ទិញ​ផលិតផល​កសិកម្ម អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​នៅក្នុង​តំបន់​គោលដៅ និង​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​ការគាំទ្រ​ហិរញ្ញប្បទាន​របស់​គម្រោង ពិពិធ​កម្ម​កសិកម្ម​កម្ពុជា រួមមាន ហិរញ្ញប្បទាន​ឥត​សំណង​បំពេញបន្ថែម​ទុនវិនិយោគ និង​ហិរញ្ញប្បទាន​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ (Credit Line) កំណត់​អត្តសញ្ញាណ​សហគម​ន៍ក​សិ​កម្ម ក្រុម​ផលិត ក​សិ​ធុរកិច្ច​ខ្នាតតូច​និង​មធ្យម ដើម្បី​រៀប​សំណើ​ធ្វើ​ពិពិធ​កម្ម​កសិកម្ម និង ផែនការអាជីវកម្ម​ក​សិ​កម្ម ដើម្បី​ទទួលបាន​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​គម្រោង​ពិពិធ​កម្ម​កសិកម្ម និង គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​បាន​សហការ ព្រមទាំង​ផ្សព្វផ្សាយ​ព័ត៌មាន កិច្ច​គាំពារ​បរិស្ថាន និង​សង្គម រួមទាំង​លើកកម្ពស់​យេនឌ័រ​។​

​នៅក្នុង​ឱកាស​នោះ លោក គង់ ភា​ជ បាន​មានប្រសាសន៍ថា គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា ទទួលបាន​ការគាំទ្រ​ហិរញ្ញប្បទាន​សរុប ១០១,៦៧ លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ កម្ចីសម្បទាន​ពី ធនាគារពិភពលោក មាន​ចំនួន​៩១,៦៧ លាន​ដុល្លារ​អាមេរិក និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ចំនួន​១០ លាន​ដុល្លារ​អាមេរិក​។ ថវិកា​ទាំងនេះ នឹង​ប្រើប្រាស់​ដើម្បី​អនុវត្ត​គម្រោង ក្នុង​រាជធានី ខេត្ត​គោល ដៅ ចំនួន​១៣ រួមមាន​៖ ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និង​រាជធានី​ភ្នំពេញ​។ តាម​រំពឹងទុក​គម្រោង​ពិពិធ​កម្ម កសិកម្ម​កម្ពុជា​នឹង​ផ្តល់​ប្រយោជន៍​ទៅដល់​គ្រួសារ​ចំនួន​១៧០០០ (​ក្នុងនោះ​មាន​ស្ត្រី​៣០​ភាគរយ​យ៉ាងតិច​)​។​

​លោក គង់ ភា​ជ បាន​បន្ថែមថា ក្រសួងកសិកម្ម ជា​ភ្នាក់ងារ ដឹកនាំ​អនុវត្ត​គម្រោង និង​សម្របសម្រួល​ការអនុវត្ត ហើយ​ក្រសួង​សេដ្ឋកិច្ច ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជា​ស្ថាប័ន​អនុវត្ត​គម្រោង​។ ក្រសួងកសិកម្ម បានជ្រើសរើស​ជា​ស្ថាប័ន​មួយចំនួន​ដែល​រួមមាន​វិស័យ​ឯកជន​ផងដែរ ជា​អ្នកផ្តល់​សេវា​គាំទ្រ​បច្ចេកទេស ដើម្បី​គាំទ្រ​ការរៀបចំ​សំណើ​ពិពិធ​កម្ម កសិកម្ម និង​ផែនការអាជីវកម្ម​រប​ស់​សហគមន៍​កសិកម្ម និង​ក​សិ​ធុរកិច្ច​ខ្នាតតូច និង​មធ្យម​។​

សូមបញ្ជាក់ថា គម្រោង​ពិពិធ​ក​កម្ម​កសិកម្ម​កម្ពុជា​នៃ​ក្រសួងកសិកម្ម បាននិងកំពុង​អនុវត្តន៍ សកម្មភាព​របស់ខ្លួន​ចាប់ពី​ឆ្នាំ​២០១៩ រហូតដល់​ឆ្នាំ​២០២៥​។ សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ ជាការ​ជូនដំណឹង​ដល់​សហគមន៍​កសិកម្ម ក្រុម​ផលិត ក​សិ​ពាណិជ្ជករ​ខ្នាតតូច និង​មធ្យម ក្រុមហ៊ុន ដែលមាន ចំណាប់អារម្មណ៍​ចង់​ចូលរួម​ជាមួយ​គម្រោង សូម​ទាក់ទង​មក​គម្រោង ដើម្បី​ចូលរួម​សិក្ខាសាលា​ក្រោយៗ ដើម្បី​មានឱកាស​ចូលរួម និង​ដាក់​សំណើសុំ​ថវិកា​គាំទ្រ​គម្រោង ដើម្បី​ដំណើការ​អាជីវកម្ម​កសិក​ម្ម របស់​សហគមន៍​កសិក​ម្ម ក្រុម​ផលិត ក​សិ​ធុរកិច្ច​ខ្នាតតូច និង​មធ្យម នៅពេល​ខាងមុខនេះ​៕ ដោយ ៖ CEN

spot_img
×