Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៖​សូម​ចូលរួម​គាំទ្រ និង អនុវត្ត​ដោយ​ម៉ឺងម៉ាត់ នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ លើក​ទី​៥

spot_img

​ភ្នំពេញ​៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ថ្លែង​សារ​ស្នើ​សូម​សាខា អនុសាខា​កាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត​ទូទាំងប្រទេស ពង្រឹង ពង្រីក សកម្មភាព​ផ្សព្វផ្សាយ អប់រំ លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​អេដស៍ និង​ជំងឺ​កូ​វីដ​-១៩ បាន​ដល់​សហគមន៍​ជនបទ និង​ត្រូវ​ផ្តល់​ការជួយឧបត្ថម្ភ​គាំពារ​ដល់​អ្នក​ផ្ទុកមេរោគ អេដស៍ និង​អ្នក​ជំងឺអេដស៍ រស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មីៗ​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា និង​ជា ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់ អាស៊ី​-​ប៉ាស៊ីហ្វិក បានចេញ​សារលិខិត​ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ នៅ​កម្ពុជា ផ្ញើជូន​បងប្អូន​ជនរួមជាតិ ក្នុងឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ ៖ «​សាមគ្គី​ភាពជា​សកល និង​ការទទួលខុសត្រូវ​រួមគ្នា »​។​

​ក្នុងឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ២០២០ ក្រោម​ប្រធានបទ “​សាមគ្គីភាព ជាស​កល និង​ការទទួលខុសត្រូវ​រួមគ្នា​។ ក្នុងនាម​កាកបាទក្រហម​កម្ពុជា និង​ក្នុងនាម​ឥស្សរជន​ឆ្នើម ថ្នាក់ជាតិ​នៃ​វេទិកា​ភាព ជា​អ្នកដឹកនាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង ការអភិវឌ្ឍ​នៅ​កម្ពុជា ខ្ញុំ​មាន​ក្តី​សោមនស្ស​រីករាយ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​សកម្ម ជន​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍ​ជាតិ​-​អន្តរជាតិ ព្រមទាំង​ប្រជាជន​កម្ពុជា និង​ប្រជាជន​លើ​សកលលោក​ទាំងមូល ក្នុងការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ឆ្នាំ​២០២០ ដែល​ប្រធានបទ​បានកំណត់​ឡើង​នេះ មាន​គោលបំណង​អំពាវនាវ​ឱ្យមាន​ការចូល​រួ​មំ ឆ្លើយតប ជា​ពហុ​វិស័យ​គ្រប់​ជ្រុងជ្រោយ និង​ក្នុង​ទ្រង់ទ្រាយ​ធំ និង​ប្រកបដោយ​ការចូលរួម​យ៉ាង សកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ពី​សហគមន៍ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍ ជំងឺអេដស៍​។ បន្ថែម​ពីលើ​នេះ​ទៀត ក្នុង​បរិការណ៍ ដែល​ពិភពលោក​ទាំងមូល​រួមទាំង​កម្ពុជា​ផងដែរ បាននិងកំពុង​ទទួល​រង​សម្ពាធ​នៃ​មេរោគ​រាតត្បាត​សកល ដ៏​កាច​សាហាវ​កូ​វីដ​-១៩ និង​សម្ពាធ​នៃ​បម្រែបម្រួល​អាកាសធាតុ​ថែមទៀត​នោះ បានដាក់​ជា​បន្ទុក​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត មកលើ​សុខភាព ជីវភាព​រស់នៅ មកលើ​វិស័យ​សេដ្ឋកិច្ចសង្គម និង​វិស័យ​ជាច្រើន​ទៀត ហើយ​ដែល​សំខាន់​នោះ សម្រាប់​អ្នកជំងឺ​អេដស៍ ត្រូវខិតខំ​រៀន​រស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី​។ ជាមួយនឹង​ស្ថានភាព​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ក្នុង​ការបន្ត​គាំទ្រ និង​ចូលរួម​អនុវត្ត​សកម្មភាព​ចម្បងៗ​នៃ​គោលដៅ អភិវឌ្ឍន៍​មាន​ចីរភាព និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ដែល​កំណត់​គោលដៅ​បញ្ចប់​បញ្ហា​អេដស៍​នៅ ឆ្នាំ​២០២៥ តាមរយៈ​ការពង្រីក​សកម្មភាព​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ឱ្យបាន​ទ្វេដង ក្នុងការ ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដោយ​ជំរុញឱ្យមាន​ការយកចិត្ត​ទុកដាក់​លើ​ការងារ​ជា​អាទិភាព​ទីមួយ ចូលរួម​ទប់ស្កាត់​មិនឱ្យ​មានការ​ឆ្លង​ថ្មី ជាពិសេស​ក្នុងចំណោម​យុវវ័យ និង​ទប់ស្កាត់​ការចម្លង​ពី​ម្តាយ​ទៅ​កូន​, ទី​ពីរ ផ្តល់​សេវា​គាំទ្រ​ចិត្តសាស្ត្រ​សង្គម​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍ ជំងឺអេដស៍ និង​ទី​បី គឺ​បន្ត​ពង្រឹង និង​ពង្រីក​ការអប់រំ​ផ្សព្វផ្សាយ​លើកកម្ពស់​លុបបំបាត់​រា​ល់​ទម្រង់​នៃ​ការ​មាក់ងាយ និង រើសអើង​ចំពោះ​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​អ្នក​ជំងឺអេដស៍​។​

​ជាការ​ពិតណាស់ ជាង​២០​ឆ្នាំ​កន្លងមកនេះ កាកបាទក្រហមកម្ពុជា និង​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ បាននិងកំពុង​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ជួយ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​អ្នក​សង្ស័យថា​មាន​ផ្ទុកមេរោគ​អេដស៍ កុំ​ខ្មាសអៀន និង​ក្លាហាន​ទៅ ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ដើម្បី​បង្ការ​ការចម្លង​ពី​ម្តាយ​ទៅ​កូន , លើក ទឹកចិត្ត​អ្នក​ដែល​បានធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ហើយ​ដឹងថា​មាន​ផ្ទុកមេរោគ​អេដស៍ ១០០% បាន​ទៅ​ទទួល​សេវា​ថែទាំ និង​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​, ហើយ​ក្នុងចំណោម អ្នក​ដែល​បានទទួល​សេវា​ថែទាំ និង​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ គឺ​ប្រមាណ ៩៦% ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​កាត់បន្ថយ​ចំនួន​មេរោគ​អេដស៍​នៅក្នុង​ខ្លួន ចំណែក​អត្រា​ផ្ទុក មេរោគ​អេដស៍​ក្នុងចំណោម​ប្រជាជន​ទូទៅ​ចាប់ពី​អាយុ ១៥ ទៅ ៤៩​ឆ្នាំ​បាន​ធ្លាក់ចុះ​ពី ១.៦% នៅ​ឆ្នាំ ១៩៩៨ និង​បាន​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់មក​នៅ ០.៥% នៅ​ឆ្នាំ ២០១៩ នេះ​, ជួយ​សម្រាល ជីវភាព​សម្រេចបាន​ប្រមាណ ៩២% នៃ​ចំនួន​សរុប​អ្នក​ផ្ទុកមេរោគ​អេដស៍​គ្រប់​វ័យ​ជាង ៧​ម៉ឺន​នាក់ , បាននិងកំពុង​លើកកម្ពស់​មិនឱ្យ​មានការ​រើសអើង​ជាមួយ​អ្នក​ផ្ទុកមេរោគ​អេដស៍ អ្នកជំងឺ​អេដស៍ និង​លើកទឹកចិត្ត​អ្នក​ទាំងនោះ “​រស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មីៗ​។​

​ថ្វី​ត្បិត​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​បាន​នូវ​ជោគជ័យ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​ស្ថាន​ភាពជោគជ័យ របស់​យើង​នៅ​ផុយ​ស្រ័យ​នៅឡើយ​ព្រោះថា​យើង​អាច​ភ្លេច​អេដស៍ តែ​អេដស៍​ពុំ​ភ្លេច​យើង​ឡើយ​។ បើ​យើង​ធ្វេសប្រហែស​តែ​បន្តិច​ដោយ​ប្រការ​ណាមួយ​នោះ ការរីក​រាលដាល មេរោគ​អេដស៍ នឹង អាច​ផ្ទុះឡើង ជាមិនខាន​ឡើយ ជាពិសេស​យើង មាន ការព្រួយបារម្ភ​ក្នុងចំណោម​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ក្រុម​បំប្លែង​ភេទ ក្រុម​អ្នកប្រើប្រាស់ និង​ចាក់​គ្រឿងញៀន ន ក្រុម​ស្ត្រី​បម្រើ​ការងារ​ក្នុង​គ្រឹះស្ថាន​កម្សាន្ត​សប្បាយ​មនុស្សពេញវ័យ ក្រុម​យុវវ័យ ក្រុម​ប្រជាជន​ចំណាកស្រុក​ជាដើម​។​

​ដោយ​ហេតុផល​ខាងលើនេះ រួមជាមួយ​នឹង​ការ​ប្រឈម​ទៅនឹង​ការទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​សូម​អំពាវនាវ​ដូចតទៅ ៖

១. សូម​សាខា អនុសាខា​កាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត​ទូទាំងប្រទេស ពង្រឹង ពង្រីក សកម្មភាព​ផ្សព្វផ្សាយ អប់រំ លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​អេដស៍ និង​ជំងឺ​កូ​វី ដ​-១៩ បាន​ដល់​សហគមន៍​ជនបទ និង​ត្រូវ​ផ្តល់​ការជួយឧបត្ថម្ភ​គាំពារ​ដល់​អ្នក​ផ្ទុកមេរោគ អេដស៍ និង​អ្នក​ជំងឺអេដស៍ រស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មីៗ​។​

២. សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ប្រព្រឹត្ត​ឬ​សង្ស័យថា ខ្លួន​បាន​ប្រឈម​នឹង ការឆ្លង​មេរោគ​អេដស៍ សូម​ប្រញាប់​រួសរាន់​ទៅ​ស្វែងរក​សេវា​ផ្តល់​ប្រឹក្សា និង​ធ្វើតេស្ត ឈាម​រក​មេរោគ​អេដស៍​ដោយ​ស្ម័គ្រចិត្ត និង​រក្សា​ការសម្ងាត់ នៅតាម​សេវាសាធារណៈ​សេវា​អង្គការ​សង្គម​ស៊ីវិល សេវា​ឯកជន​។​ល​។ ដើម្បី​ឆាប់​បានដឹង​ពី​ស្ថានភាព​ផ្ទុក មេរោគ​អេដស៍ ដែល​អាច​ប្រើប្រាស់​ក្នុងការ​សម្រេចចិត្ត​ទៅ​ទទួល​សេវា​ថែទាំ និង​ព្យាបាល​បន្តបាន​ទាន់ពេលវេលា​។​

៣. សូម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ ប្រញាប់​រួសរាន់​ទៅ​ស្វែងរក​សេវា​ថែទាំ និង​ពិនិត្យ​ផ្ទៃពោះ ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ ដើម្បី​ទប់ស្កាត់​ការចម្លង មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​ទារក​។​

៤. សូម​បញ្ឈប់​ជាដាច់ខាត នូវ​គ្រប់​ទម្រង់​មាក់ងាយ និង​រើសអើង​ទៅលើ​អ្នក​ផ្ទុកមេរោគ អេដស៍ និង​ជំងឺអេដស៍ ព្រោះ​ជា​អំពើ​ផ្ទុយទៅនឹង​ច្បាប់ ស្តីពី​ការបង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា​ផង និង​ជា​ទង្វើ​អមនុស្សធម៌​ផង​។​

៥. សូម​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែលមាន​មុខរបរ ឬ​មានការ​ប្រព្រឹត្ត​ប្រឈម​ខ្ពស់​នឹង​ការឆ្លង មេរោគ​អេដស៍ សូម​ប្រើប្រាស់​ស្រោមអនាម័យ​ឱ្យបាន​១០០% នៅ​រៀងរាល់​ពេលដែល មាន​ទំនាក់ទំនង​រួមភេទ​។​

៦. សូម​បងប្អូន​រួម​ជាតិ រួម​កម្លាំង​គ្នា​ចូលរួម​ជា​ចរន្ត​ជាតិ ជា​កម្លាំង​សាមគ្គី​ភាពរឹងមាំ​ក្នុងការ ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​មិនឱ្យ​កើតមាន​ក្នុង​សហគមន៍​។​

​ជាមួយគ្នានេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ​ជាតិ -​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន ផ្នែក​សាសនា បន្ត​ចូលរួម​គាំទ្រ និង អនុវត្ត​ដោយ​ម៉ឺងម៉ាត់ នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ លើក​ទី​៥ ឆ្នាំ ២០១៩-២០២៣ រួម​ជាមួយនឹង​ការលើកកម្ពស់ ការអនុវត្ត វិធានការ​ជា​បន្តបន្ទាប់ របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នេះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×