Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ហាយ​ឡិន​ឌ័​រ​មួយគ្រឿង បើក​បុក​ហើយ​កិន​ពីលើ​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស​ពី​នាក់ រងរបួស​ស្រាល​និង​ធ្ងន់ នៅ​ទល់មុខ​នឹង​ហាង​កា​សា តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧

spot_img

​ភ្នំពេញ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​បើកបរ​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ​១​គ្រឿង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧ ស្រាប់តែ​មកដល់​ត្រង់ចំណុច​ទល់មុខ​នឹង​ហាង​កា​សា ក៏បាន​ជ្រុល​ទៅបុក​ជាមួយនឹង​ម៉ូតូ​ម៉ាក​សង់​២០១៩​គ្រឿង ដែល​បាន​បើកបរ​ស្រប​ទិសដៅ​គ្នា​ពី​ខាងក្រោយ​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ចំណែក​ភាគី​ខាង​ម៉ូតូ​ចំនួន​២​នាក់ បាន​រងរបួស​ធ្ងន់​ម្នាក់​​នឹង​ម្នាក់ទៀត​រងរបួស​ស្រាល ត្រូវបាន​បញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កេតុមាលា​ភ្លាមៗ​ផងដែរ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ នឹង​២០ នាទី​ព្រឹក ថ្ងៃទី ២៨ ខែវិច្ឆិកា​ឆ្នាំ ២០២០ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​ដែល​ក្រុមការងារ​យើង​ទទួលបាន​ពី​កន្លែងកើតហេតុ បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ បើកបរ​រថយន្ត​ម៉ាក់​ហាយ​ឡិន​ឌ័​រ ពណ៌​ស ១​គ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ​2X 3365 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈពេល​មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ ក៏បាន​ជ្រុល​ទៅបុក​ហើយ​កិន​ពីលើ​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កណ្ដាល​1l 8116 ដែល​កំពុងតែ​បើកបរ​ស្រប​ទិសដៅ​គ្នា ហើយក៏​មានការ​កកស្ទះ​នៅ​ចន្លោះ​ផ្លូវ​ផ្នែក​ខាងមុខ​នោះ​ផងដែរ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច មូលដ្ឋាន​ក៏បាន​ចុះ​មកដល់​ដើម្បី​ធ្វើការ​វាស់វែង នឹង​យក​រថយន្ត​បង្ក​ព្រមទាំង​ម៉ូតូ​ជនរងគ្រោះ ចេញពី​ពាក់​កណ្ដាលផ្លូវ​ទៅ​អែប​ខាង ដើម្បី​ធ្វើការ​សម្របសម្រួល​គ្នា នឹង​ចេញ​ជា​សំណង់​ទៅដល់​ជនរងគ្រោះ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕ ដោយ ៖ ហេង​វុត្ថា​

spot_img
×