Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ការបរទេស​កម្ពុជាៈ ការបិទ​ស្ថានទូត​ស៊ុយអែត​នៅ​កម្ពុជា​គឺ​មិន​ប៉ះពាល់ ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ទេ​

spot_img

​ភ្នំពេញ​: អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បញ្ជាក់ថា ការបិទ​ស្ថានទូត​នៃ​ប្រទេស​ស៊ុយអែត ប្រចាំ​កម្ពុជា គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់គេ ហើយ​ការបិទ​នេះ គឺ​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​ទេ​។ ទាក់ទង​ការបិទ​ស្ថានទូត​នេះ ក្រសួងការបរទេស​ស៊ុយ​អ៊ែត​បាន​បញ្ជាក់ថា ទោះបីជា​ស្ថានទូត​ស៊ុយអែត​នៅ​រាជធានី​ភ្នំពេញ នឹងត្រូវ​បិទទ្វារ​នៅ​ចុងឆ្នាំ​២០២១​ខាងមុខនេះ ក៏​ស៊ុយអែត នៅតែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​។

​លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​ង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រាប់ CEN ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃទី​២៨ ខែ វិច្ឆិកា ថា ទាក់ទង​ការបិទ​ស្ថានទូត​នៃ​ប្រទេស​ស៊ុយអែត ប្រចាំ​កម្ពុជា គឺ​ទី​១. ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ស៊ុយអែត ក្នុង​ការបិទ ឬ​បើក​ស្ថានទូត​របស់ខ្លួន​នៅក្រៅ​ប្រទេស​។ ២. ការប្រកាស​បិទ​ស្ថានទូត​នេះ មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ស៊ុយអែត​ទេ និង​៣. កម្ពុជា និង​ស៊ុយអែត​មាន​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅ​ឆ្នាំ​១៩៩១ ហើយ​ស៊ុយអែត​បាន​បើក​ស្ថានទូត​នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១០​។​

​ក្រសួងការបរទេស​ស៊ុយអែត​បានប្រកាស​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា នៅពេលដែល​ស្ថានទូត​បិទ​ចាប់ពី​ចុងឆ្នាំ​២០២១ តទៅ​នោះ នឹង​មិនមាន​បុគ្គលិក​របស់ខ្លួន​នៅ​កម្ពុជា​ទៀតឡើយ ដោយ​សកម្មភាព​ការបរទេស​ទាំងឡាយ​ជាមួយ​កម្ពុជា​ត្រូវ​ផ្ទេរ​ឱ្យ​ស្ថិតក្រោម​ការចាត់ចែងរ​បស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​ប្រទេស​ថៃ​វិញ​។​

​ចំណែក​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​វិញ ក្រសួងការបរទេស​ស៊ុយអែត​បញ្ជាក់ថា នឹង​នៅតែ​បន្ត​អនុវត្ត​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត ហៅ​កាត់​ថា ស៊ី​ដា (Sida)​។​

​ក្រសួងការបរទេស​ស៊ុយអែត​បាន​បញ្ជាក់ថា ការផ្លាស់ប្តូរ​នេះ ជា​ផ្នែក​មួយ​នៃ​ការ​សម្រប​ខ្លួន​ជា​បន្ត​របស់​ក្រសួងការបរទេស​ស៊ុយអែត ដើម្បី​ឆ្លើយតប​នូវ​ការប្រែប្រួល​ស្ថានភាព​ខាងក្រៅ និង​តម្រូវការ​ត្រួតពិនិត្យ និង​សេវាកម្ម​ថ្មី​។ ក្រសួងការបរទេស​ឱ្យដឹងទៀតថា ដំណើរការ​ផ្លាស់ប្ដូរ​បើ​ក ឬ​បិទ​ស្ថានទូត និង​ស្ថាន​កុងស៊ុល​នេះ តែង​កើតឡើង​ជាប្រចាំ​។​

​ក្រសួងការបរទេស​ស៊ុយ​អ៊ែត​បន្ថែមថា ទោះបីជា​ស្ថានទូត​ស៊ុយអែត​នៅ​រាជធានី​ភ្នំពេញ នឹងត្រូវ​បិទទ្វារ​នៅ​ចុងឆ្នាំ​២០២១​ក្តី ក៏​ស៊ុយអែត នៅតែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ហើយ​ទំនាក់ទំនង​នេះ នឹង​បន្ត​តាម​មធ្យោបាយ​ថ្មី​ទៀត​៕​ដោយ​៖CEN​

spot_img
×