Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើស​ព្រហ្មទណ្ឌ នៅក្នុង​រាជធានី​ភ្នំពេញ មានការ​ថយចុះ​នៅក្នុង​ឆ្នាំ​២០២០

spot_img

​ភ្នំពេញៈ ក្នុង​រយៈពេល​១​ឆ្នាំ នៃ​ឆ្នាំ​២០២០ របាយការណ៍​បង្ហាញ​ឱ្យដឹងថា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ឧក្រិដ្ឋ និង​បទល្មើស​មជ្ឈិម សម្រេចបាន​លទ្ធផល ៥៨៩​ករណី ស្មើនឹង​ប្រមាណ​៩០​ភាគរយ ធ្វើឱ្យ​បទល្មើស​ព្រហ្មទណ្ឌ​មានការ​ថយចុះ​។ ក្នុងនោះ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​១០០​ករណី បង្ក្រាប​បទល្មើស​មជ្ឈិម​៤៨៩​ករណី​និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​៨៧៣​នាក់​យកទៅអនុវត្ត​តាមច្បាប់​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឱ្យដឹងថា នៅ​ឆ្នាំ​២០២០ បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​សរុប ៦៥៤​លើក បើ​ប្រៀប​ឆ្នាំ​២០១៩ បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង ៨៣៨​លើក ដែលនាំឱ្យ​នៅ​ឆ្នាំ​២០២០​បទល្មើស​ព្រហ្មទណ្ឌ​បាន​ថយចុះ​១៨៤​ករណី ខណៈដែល​ការងារ​ពង្រឹង​សន្តិសុខ ការដាក់ចេញ​នូវ​វិធាន​ការបង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ពី​សំណាក់​កងកម្លាំង​នគរបាល​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ជាប្រចាំ​នៅក្នុង​រាជធានី​ភ្នំពេញ​៕​ដោយ​៖CEN​

spot_img
×