Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ពិនិត្យ​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ ខ្សែ​ច្រវាក់​ផលិតកម្ម​ស្ករអំពៅ​ក្នុង​តំបន់​ក​សិ​-​ឧស្សាហកម្ម លោក​ឧក​ញ្ញា លី យ៉ុង​ផាត់

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​អញ្ជើញ​ទៅមក​ពិនិត្យ​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​អំពៅស្ករ​) និង​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្ករអំពៅ​ក្នុង​តំបន់​ក​សិ​-​ឧស្សាហកម្ម លោក​ឧក​ញ្ញា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា និង​ជានា​យក​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គឺ ដែលមាន​ទីតាំង​នៅក្នុង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

​សូម​អនុញ្ញាត​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អញ្ជើញ​មក​តំបន់​នេះ បន្ទាប់ពី​រយ​:​ពេល​ជិត​មួយឆ្នាំ ថ្ងៃនេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​មកកាន់​តំបន់​ក​សិ​-​ឧស្សាហ​កម្មនេះ ក្នុង​គោលបំណង​ពិនិត្យ និង​វាយតម្លៃ​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​អំពៅ និង​ការកែច្នៃ ជាពិសេស​ដើម្បី​ជួយ​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន បន្ត​ពង្រីក​អាជីវកម្ម​ទាំង​ការដាំដុះ និង​កែច្នៃ​បំណង​ស្រូបយក​ពលកម្ម​ក្នុងស្រុក និង​បង្កើន​ចំណូល​ក្នុង​គ្រួសារ​។ យោងតាម​របាយការណ៍​របស់​អគ្គនាយក​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា ៧០% គឺជា​ផលិតផល​អំពៅ​ដែល​ផ្គត់ផ្គង់​ឲ្យ​រោងចក្រ​គឺ​ចុះកិច្ចសន្យា​ប្រមូល​ទិញ​ពី​ប្រជាកសិករ ហើយ​សង្ឃឹមថា​នៅ​រដូវ​ប្រមូល​ផល​ដ៏​ខ្លី​ខាងមុខ​ក្រុមហ៊ុន​អាច​ស្រូបយក​ពលកម្ម​ក្រុង​ស្រុង​សម្រាប់​ធ្វើការ​ក្នុង​ចំការ និង​ក្នុង​រោងចក្រ​បាន​យ៉ាងច្រើន​បន្ថែមទៀត​។

​សូមបញ្ជាក់ថា​៖ ការអភិវឌ្ឍ​ដំណាំ​អំពៅ និង​រោងចក្រ​កែឆ្នៃ​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០១៣ ហើយ​បានចាប់ផ្តើម​កិន​អំពៅ​បាន​មួយថ្ងៃ​ចំនួន ៦​ពាន់​តោន ក្នុង​មួយថ្ងៃ ។ រហូតមកទល់​ឆ្នាំ​២០១៤ បាន​បង្កើន​សមត្ថភាព ១២ ០០០ តោន និង​នៅ​ឆ្នាំ​២០១៥ បាន ១៨ ០០០​តោន ក្នុង​មួយថ្ងៃ​។ បន្ទាប់មក​នៅ​ឆ្នាំ​២០១៩ បាន​រោងចក្រ​បាន​បង្កើន​សមត្ថ​ភាព​កិន​អំពៅ​រហូតដល់ ២០ ០០០ តោន ក្នុង​មួយថ្ងៃ ដែល​ត្រូវ​ប្រើប្រាស់​កំលាំង​មនុស្ស​ចំនួន ២០ ០០០ នាក់ និង​ត្រូវការ​រថយន្ត​ដឹក​អំពៅ​ចំនួន មួយ​ពាន់​ជើង​ក្នុង​មួយថ្ងៃ ។ មកទល់​ពេល​បច្ចុប្បន្ននេះ​អាច​ផលិត​ស្កសរ​បាន​ចំនួន ១០២ ០០០ តោន​ក្នុង​មួយឆ្នាំ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆន្ទ​:​វិនិយោគ​រោងចក្រ​ផលិត​ស្កអំពៅ​របស់​ឯកឧត្តម លី យ៉ុង​ផាត់ ដែល​បាន​ខិតខំ​ជំរុញ​ឲ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្ករអំពៅ​នាំមុខគេ​នៅ​កម្ពុជា​សម្រេច​ទទួលបាន​ជោគជ័យ​ទាំង​លើ​ផលិតកម្ម​ដាំ​ដុះ និង​កែច្នៃ ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ច សន្យា និង​ការ​ស្រូបយក​កំលាំង​ពលកម្ម​ក្នុងស្រុក និង​កំណើនសេដ្ឋកិច្ច​គ្រួសារ ក្នុងខណដែល​វិស័យ​មួយចំនួន​កំពុង​ជួប​វិ​ប​ត្ត​ដោយសារ​ជំងឺ​ឆ​ហ​លង​កូ​វីដ​-១៩ ហើយ​ពិតណាស់​ការចូលរួម​ពី​វិស័យ​ឯកជន​គឺជា​ចលករ​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​ជួយ​អភិវឌ្ឍ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ដំណាំ​អំពៅ ក៏ដូចជា​វិស័យសេដ្ឋកិច្ច និង​ចូលរួម​បង្កើត​ការងារ​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន បាន​ចំនួន​ជាង​មួយ​ពាន់​នាក់​ក្នុងពេល​បច្ចុប្បន្ន ហើយ​សង្ឃឹមថា​ចំនួន​នេះ​នឹងមាន​ការកើនឡើង​នៅ​រដូវ​ប្រមូល​ផល​ខាងមុខ​នៅ​បំណាច់​ឆ្នាំនេះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×