Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ផែង វណ្ណៈ ព្រលះ​តុលាការ​កំពង់ស្ពឺ​! ព្រោះ​ហួសចិត្ត​ពេក ប្តី​មាន​ស្រី វាយ​ធ្វើបាប ប្រពន្ធ​ចូល​យក​របស់ទ្រព្យ​ខ្លួនឯង​សោះ ក៏​ចោទថា​ចោរ​… (​វីដេអូ​)

spot_img

នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក ផែង វណ្ណៈ បាន​បង្ហោះ​នូវ​រឿងរ៉ាវ​នៃ​ក្តី​ឈឺចាប់​របស់​ស្ត្រី​ជា​ប្រពន្ធដើម​ដ៏​កម្សត់​ម្នាក់ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ឲ្យ​ដឹងថា “​នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់​ថ្ងៃទី​២៨ ខែវិច្ឆិកា​ឆ្នាំ​២០២០ ប្អូនស្រី ស៊ូ សុវណ្ណ ជា​ប្រជាពលរដ្ឋ​ស់​នៅ​ភូមិ​ក្បៀ​រ ឃុំ​ស្វាយ​រំពារ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បានមក​ដល់ផ្ទះ​ខ្ញុំ គ្រាន់តែ​ឃើញ​ខ្ញុំ​បើកឡាន​ចូល​ផ្ទះ​ភ្លាម គាត់​រត់​ចូលមក​តាម​ក្រោយ ហើយ​លុតជង្គង់​យំ​សំពះអង្វរ​សុំ​ឲ្យ​ខ្ញុំ​ជួយ ព្រោះ​ប្អូនស្រី​ជួប​រឿង​ឈឺចាប់​ខ្លាំង ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ។​

​ប្អូនស្រី​បាន​និយាយថា ដោយ​ក្ដី​ឈឺចាប់​ខ្លាំងពេក ប្អូនស្រី​ចង់​សម្លាប់ខ្លួន​ម្ដងៗ​ហើយ តែ​មុននឹង​សម្លាប់ខ្លួន ប្អូន ស្រី​តាមរក​ជួប​ខ្ញុំ​សិន ។ ពេល​បាន​ជួប​ខ្ញុំ ប្អូនស្រី​ថា មានសង្ឃឹម​ខ្លះ​ហើយ ។ ហ៊ឹម ពេលលឺ​ប្អូនស្រី​និយាយ​បែបនេះ ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹកភ្នែក ដោយ​មិនដឹង​ខ្លួន តែ​ខ្ញុំ​ប្រឹង​ទប់ទឹក​ភ្នែក​មិន​ឲ្យ​ហូរ ដើម្បី កុំ​ឲ្យ​ប្អូនស្រី​មើល​មក​ខ្ញុំ​ថា​ជា​មនុស្ស​ទន់ខ្សោយ​ធ្វើ​ឲ្យ​គាត់​អស់សង្ឃឹម ។​

​ប្អូនស្រី​បាន​រៀបការ​ជាមួយ​ប្ដី ឈ្មោះ លី ប៊ុន​ឈឿន នៅ​ឆ្នាំ​២០០៧ តាម​ប្រពៃណី បានកូន​២​នាក់ កូន​បង​អាយុ ១២​ឆ្នាំ កូន​ប្អូន​អាយុ​៥​ឆ្នាំ ។ ដោយ​ប្ដី​មាន​ស្រី ចេះតែ​វាយ​ធ្វើបាប​ខ្លាំងពេក ប្អូនស្រី​ទ្រាំ​មិនបាន​ក៏​ដាក់​ពាក្យសុំ​លែងលះ ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ។ នៅ​ឆ្នាំ​២០១៩ ចៅក្រម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បានសម្រេច​ឲ្យ​ប្អូនស្រី និង​ប្ដី​លែងលះគ្នា និង​បានប្រគល់​កូន​ទាំងពីរ​ឲ្យ​ប្អូនស្រី មើលថែ និង​បានសម្រេច​បែងចែក​ទ្រព្យសម្បត្តិ​ជា​ពីរ​ចំណែក​ស្មើគ្នា ។ ខាង​ប្ដី​មិន​ព្រម​ក៏​ប្ដឹង​បន្តទៅ​ឧទ្ធរណ៍​។ ប្អូនស្រី​បញ្ជាក់ថា ពេល​ប្ដី​មាន​ស្រី គាត់​បាន​បណ្ដេញ​ប្អូនស្រី​ជា​ប្រពន្ធដើម​ចេញពីផ្ទះ ហើយ​នាំ​ស្រី​មក​នៅលើផ្ទះ​តែម្ដង ។​

​ដោយ​គ្មាន​សម្ភារ​ប្រើប្រាស់ នៅ​ថ្ងៃមួយ​ប្អូនស្រី​បាន​ទូរស័ព្ទ​ទៅ​ប្ដី ដើម្បី​សុំ​យក​អីវ៉ាន់​ប្រើប្រាស់​ខ្លះ តែ​ខាង​ប្ដី មិន​ព្រម​ឲ្យ​ហើយ​គំរាម​ប្ដឹង​ចាប់​ដាក់គុក បើ​ហ៊ាន​មក​យក ។ ពេលនោះ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ម្ចាស់ទ្រព្យ ប្អូនស្រី បានមក​យក​អីវ៉ាន់​មួយចំនួន ដោយបាន​ហៅ​មេភូមិ មេ​នគរបាល​ប៉ុស្តិ៍​មក​ធ្វើ​សាក្សី​ផង ។ ក្រោយមក​ប្ដី​ប្ដឹង​ថា លួច តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ក៏​ចោទប្រកាន់​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ។​

​ប្អូនស្រី​បាន​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ និង​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តាជួយ​រក​យុត្តិធម៌​ឲ្យ​ប្អូនស្រី​ផង ព្រោះ​ប្អូនស្រី​គ្មាន​ជំនឿ​លើ​តុលាការ​ខេត្តកំពង់ស្ពឺ​ទេ​»៕ ដោយ​៖ លឹម ហុង​


spot_img
×