Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ខ្លាំង​មែន​! ប្រុស​ស្អាត​នី​ហ្សេ​រី​យ៉ា ធ្វើ​ឲ្យ​ផ្អើល​ពិធីមង្គលការ ខណៈ​បង្ហាញមុខ​ស្ត្រី​៦​នាក់ អះអាងថា​សុទ្ធ​តែមាន​ផ្ទៃពោះ​ជាមួយ​ខ្លួន (​វីដេអូ​)

spot_img

Playboy ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ដែល​ហៅ​ខ្លួនឯង​ថា ប្រុស​ស្អាត Mike ថ្មីៗ​នេះ បានធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​បាន​ចូលរួម​ក្នុង​ពី​មង្គលការ​មួយ ជាមួយ​ស្ត្រី​មាន​ផ្ទៃពោះ ៦ នាក់ ដែល​គាត់​បាន​អះអាងថា ស្ត្រី​ទាំងនោះ​គឺ​សុទ្ធតែ​មានកូន​ជាមួយ​គាត់​។​

​តាមរយៈ​រូបភាព​បង្ហោះ​ឡើង Instagram បានបង្ហាញ Mike ស្ថិតក្នុង​ឈុត​ពណ៌​ផ្លា​ឈូក​យ៉ាង​ស្រស់​ឆើត ឈរ​ថត​អម​ជាមួយ​ស្ត្រី​ជា​ម្តាយ​៦​នាក់ ដែល​ម្នាក់ៗ​ក៏​ស្ថិតក្នុង​សម្លៀកបំពាក់​រ៉ូ​ប និង​ខោ​ជើង អាវ​អៀម​សាច់​ក្រណាត់​យឺត​ពណ៌​ដូចៗ​គ្នា​ដ៏​លេចធ្លោ ចូលរួម​ក្នុង​ពិធីមង្គលការ​របស់​តារា​សម្តែង Williams Uchemba នៅឯ Lagos កាលពី​ថ្ងៃ​សៅរ៍ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ប្រុស​ស្អាត Mike បាន​សរសេរ​នៅ​ចំណងជើង​ផុស​នៅលើ​បណ្តាញ​សង្គម Instagram ថា​៖ «​មិនមែនជា​ការសម្តែង ហើយក៏​មិនជា​ការលេង​សើច​នោះដែរ តែ​នេះ​គឺ​យើង​កំពុង​រស់នៅក្នុង​ជីវិត​ដ៏​ល្អ​បំផុត​របស់​យើង​»​។​

​យ៉ាងណាមិញ តាមរយៈ​វីដេអូ​ឃ្លី​ប​នៅក្នុង​ផុស​នោះ គេ​ក៏​បានឃើញ Mike បង្ហាញ​ក្តី​ស្រឡាញ់​ដ៏​ធំធេង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​៦​នាក់ ដោយ​គាត់​បាន​យកដៃ​ស្ទាបអង្អែល​ពោះ​ម្នាក់​ម្តងៗ រួច​ថើប​ផ្តល់​ភាពកក់ក្តៅ​ទៅកាន់​គភ៌​ក្នុង​ផ្ទៃ​របស់​ពួកនាង ដែល​ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​កោតសរសើរ​ជាខ្លាំង​។​

​ដោយឡែក សម្រាប់​វីដេអូ​ទី​២ ឃើញថា​ប្រុស​ស្អាត Mike បានបង្ហាញ​នូវ​ទឹកមុខ​ញញឹម​យ៉ាង​រីករាយ នៅលើ​គ្រែ​ជាមួយ​ស្ត្រី​៤​នាក់ កំពុង​ដេក​ឱប​សងខាង និង​បន្ទាប់មក ក៏ត្រូវ​បាន​ស្ត្រី​ទាំង​៤​ងូតទឹក​ឲ្យ​ទៀតផង​៕ ដោយ​៖ លឹម ហុង​


spot_img
×