Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ផ្សារ​អ៊ី​អន​១ ជា​បណ្តោះអាសន្ន បន្ទាប់ពី​រកឃើញ​ស្ត្រី​ម្នាក់​មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចូលទៅ​កាន់​ផ្សារ​នេះ​ដើម្បី​ទិញ​អីវ៉ាន់​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ លើ​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​បាន​ចូលទៅ​កាន់​ផ្សារ​អ៊ី​អន​១ ដើម្បី​ញ៉ាំ​អាហារ និង​ទិញ​អីវ៉ាន់ រាជរដ្ឋាភិបាល បានសម្រេច​បិទ​ផ្សារ​នេះ ជា​បណ្តោះអាសន្ន ។​

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​នាយ​ប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា ស្ត្រី​ខ្មែរ​រូបនេះ ត្រូវបាន​ធ្វើតេស្ត​ឃើញថា មាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​រូបគាត់​ចេញ​រោគសញ្ញា​សង្ស័យ ហើយ​ភ្លាមៗ​នេះ​ក្រសួងសុខាភិបាល ក៏បាន និង​កំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​ជាមួយ​គាត់​នៅក្នុង​ផ្សារ​អ៊ី​អន​១ ដើម្បី​យកមក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។ ការសម្រេច​បិទ​ផ្សារ​អ៊ី​អន​១ រយៈពេល​ប៉ុន្មាន​ថ្ងៃ​សិន ដើម្បី​តាមដាន​រក​អ្នកពាក់ព័ន្ធ​មក​ធ្វើតេស្ត និង​ទប់ស្កាត់​ការចម្លង​មេរោគ​កូ​វីដ​១៩ បន្តទៀត​។​

​លោកស្រី បាន​បញ្ជាក់ថា ស្ត្រី​ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​នោះ រស់នៅក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ​។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានប្រាប់ថា ពិតជាមានការបិទផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ពិតប្រាកដមែន បន្ទាប់ពីលទ្ធផលតេស្តវិជ្ជមានលើស្ត្រីខ្មែរម្នាក់នៅថ្ងៃនេះ ហើយដែលគាត់បានទៅផ្សារនេះ។

លោកបញ្ជាក់ថា ករណីស្រ្តីរូបនេះគឺឆ្លងវីរុសនេះពីណានោះទេ ប៉ុន្តែស្ត្រីរូបនេះត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៊ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×