Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​អាទិត្យ ទី ២៩ ​ខែវិច្ឆិកា ​ឆ្នាំ​ ២០២០​

spot_img

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វីមួយ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ ពីព្រោះ​ងាយ​មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​ជាង​សព្វមួយដង​។ ​ការប្រកប​ការងារ​តែង​មាន​ក្រុមមនុស្ស​បង្ករឿង​ថ្នាំងថ្នាក់​ច្រើន ​ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ​។​

​ជំនួញ ៖ ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​យាយី​ដោយ​ប្រការ​ណាមួយ​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​ គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ជាពិសេស​អ្នក​ចេញទៅ​ប្រកបការងារ​នៅឯ​តាម​ខេត្ត​ឬ​តំបន់​ឆ្ងាយ​ពី​ផ្ទះសម្បែង​ ពីព្រោះថា​ងាយ​មាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ ក្នុង​ក្តី​បំណង​អាក្រក់​ដើម្បី​ដណ្តើម​ផលប្រយោជន៍​អ្វីមួយ​ផង​។​

​ជំនួញ ៖ មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ​ហើយ​មិនត្រូវ​មានគំនិត​វៀចវេរ​ឡើយ ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​ លែង​ហ៊ាន​មក​ក្បែរ​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​ ហើយ​ត្រូវ​មក​ខ្លោចផ្សា​អស់​មួយជីវិត​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​តែង​ផ្តល់​ក្តីសង្ឃឹម​និង​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​។ ​ក្រៅពីនេះ​បើ​លោកអ្នក​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ​ក៏​តែង​ឆាប់​ចុះសម្រុង​គ្នា​និង​ទទួលជោគជ័យ​ច្រើន​ផង​។​

​ជំនួញ ៖ ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​ស្នេហា ៖ គូគ្រង​ប្តី​ប្រពន្ធ​និង​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ ​ហើយ​បើ​លោកអ្នក​មានទំនាស់​ទាស់​ទែង​គ្នា​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ហើយ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។

​ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​ និង​ហុច​ជា​លទ្ធផល​មកវិញ​គ្រាន់​កក់ក្តៅ​។​

​ជំនួញ ៖ ដំណើរការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែន តែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ស្វាគមន៍​ជានិច្ច​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ​ឯ​បើ​ថយក្រោយ​វិញ​នោះ​ ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ ពិសេស​ងាយ​កើតរឿង​រ៉ាវ​ចម្រូងចម្រាស​ទៀតផង​។​

​ជំនួញ ៖ ក្នុងថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ​ ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់​ដូរ​ ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង ​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​

​ការងារ ៖ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ​ ហេតុនេះ​ឱ្យ​ប្រយ័ត្ន​ការ​ទទួលរង​ឈឺខ្លួន​ប្រាណ ​ឬ​ការបាត់បង់​ប្រាក់កាស​ដោ​យ​ប្រការ​ណាមួយ​។​

​ជំនួញ ៖ សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ប្រែប្រួល​មក​មិនល្អ ម្ល៉ោះហើយ​បើ​មានការ​ណាត់ជួប​នរណា​ម្នាក់ លោកអ្នក​គប្បី​ទៅឱ្យ​ទាន់ពេលវេលា​ពីព្រោះថា​អាច​បាត់បង់​ទាំង​ផលប្រយោជន៍​ឬ​អតិថិជន​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​មក​ទុកឱ្យ​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​

​ការងារ​៖ នៅថ្ងៃនេះ​បើ​លោក​អ្នកឃើញ​ស្ថានការណ៍​ណា​មិនល្អ​ នៅ​ចំពោះមុខ​មិន​គប្បី​នៅក្បែរ​ឡើយ ​ត្រូវ​ចៀសវាង​ឱ្យ​ឆ្ងាយ​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។​

​ជំនួញ​៖​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន ​និង​ពិសេស​មាន​ការប្រទាំងប្រទើស ​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​មិន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្ថិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​នឿយណាយ ​និង​បង្កជម្លោះ​ជាមួយគ្នា​ច្រើន​៕

​ឆ្នាំមមែ

​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ គឺ​តែង​ហុច​ផល​មកវិញ​ផង​។​

​ជំនួញ ៖ មានការ​រីកលូតលាស់​ទៅមុខ​គួរសម ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ ក៏មាន​ការលូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​

​ការងារ ៖ នៅថ្ងៃនេះ​ការប្រកប​ការងារ​ងាយ​ខុស​ញឹកញាប់ ​និង​ពិសេស​កិច្ចការងារ​តែង​យឺតយូរ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​។ ក្រៅពីនេះ​ការបំពេញ​ការងារ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឯកសារ​បន្តិច​ ពីព្រោះ​ងាយ​បាត់បង់​និង​បង្កបញ្ហា​មកឱ្យ​ណាស់​។​

​ជំនួញ ៖ ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ ។​

​ស្នេហា ៖ កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ ​ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​និង​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ចេញពី​ខ្លួន​ទើប​គ្មាន​រឿង​ដំបៅ​ទ្រូង​នាគ្រា​ខាងមុខ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​ មាន​បញ្ហា​មិនល្អ​ខ្លះៗ​ចូល​យាយី​ផង​ដូចនេះ​ រាល់​ការប្រកប​កិច្ចការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​

​ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង ​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​ស្នេហា ៖ ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំច

​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ក្នុងថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ចាប់ផ្តើម​នឿយហត់ ​និង​ជួប​ស្ថានភាព​លំបាក​ចាប់​តាំងតែ​ដើមខែ​មកហើយ​នាពេលនេះ​កំពុង​ជួប​ស្ថាន​ភាពលំបាក​ផងដែរ​។​

​ជំនួញ ៖ នៅថ្ងៃនេះ​ដែរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​ខ្លះៗ​វិញ ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​មួយចំនួន​ដែរ​។

​ស្នេហា ៖ កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សារ​ផ្លូវចិត្ត​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ប់​ចង់​ចរចា​ឬ​ទំនាក់ទំនង​អ្វីមួយ ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។​

​ជំនួញ ៖ លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍ ​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

spot_img
×