Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រូពេទ្យ​រកឃើញ​៦​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមគ្រួសារ​អគ្គនាយក​ពន្ធនាគារ​លោក ឆែម សាវុធ​

spot_img

​ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​ថ្លែង​ឲ្យ​ដឹងថា ក្រុមគ្រូពេទ្យ​បានបង្ហាញ​លទ្ធផល​ធ្វើតេស្ត រកឃើញ​៤​ករណី​ទៀត​វិជ្ជមាន​វីរុស​កូ​វីដ ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមគ្រួសារ​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ ដែល​រស់នៅ​ជាមួយគ្នា​នៅក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ សរុប​៦​នាក់​។ មន្ទីរពិសោធន៍​បាននិងកំពុង​ធ្វើតេស្ត​ជាប់​រហូត និង​បង្ហាញ​លទ្ធផល​បន្តបន្ទាប់​។​

​លោកស្រី​រដ្ឋលេខាធិការ បាន​បន្ថែមថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ក្រុមគ្រូពេទ្យ​ដាក់ពង្រាយ​៥​ក្រុម នៅ​ផ្សារ​អ៉ី​អន​, គេហដ្ឋាន​សម្តេច​ក្រឡា​ហោ ស ខេង​, ក្រសួងមហាផ្ទៃ ពន្ធនាគារ​ព្រៃ​ស និង​នៅ​ខេត្តសៀមរាប ព្រមទាំង​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​។​

​អគ្គនាយក​ពន្ធនាគារ លោក ឆែម សាវុធ ដែល​ត្រូវជា​ប្តី​របស់​ស្ត្រី​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ក៏​ត្រូវបាន​ពិនិត្យ​សុខភាព​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​។​

​ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា មាន​ករណី​ជាសះស្បើយ ចំនួន ០២​នាក់ – បុរស​ជនជាតិខ្មែរ​អា​យុ ៥៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស កូ​វីដ​-១៥ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ។​

– បុរស​ជនជាតិខ្មែរ អាយុ ៣១​ឆ្នាំ ជា​អង្គរក្ស​ការពារ​ផ្ទាល់​ជូន​គណៈប្រតិភូ​ហុង​គ្រី ក្នុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា មាន​អាសយដ្ឋាន សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី ៖ ចំនួន ០៧​នាក់ – ស្ត្រីជន​ជាតិខ្មែរ​អាមេរិក​កាំ​ង អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ធ្វើដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លទ្ធផល​ធ្វើ​តេ​ស្ក​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​សូម​កត់សម្គាល់ថា​៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៥៧​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​បុគ្គល​ខាងលើនេះ​ផងដែរ​។ រីឯ​អ្នកដំណើរ​ចំនួន ៥៦​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង រាជធានី​ភ្នំពេញ​ចំនួន ១៩​នាក់ សណ្ឋាគារ​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ២២​នាក់ នៅ​ស្ថានទូត​រុស្ស៊ី ចំនួន ១០​នាក់ និង​នៅ​ស្ថានទូត​ចិន ០៥​នាក់​។​

– ស្ត្រីជន​ជាតិខ្មែរ​អាយុ ៥៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​និង​នៅ​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត រាជធានី​ភ្នំពេញ ដែល​គាត់​មាន​អា​ការៈមិន​ស្រួលខ្លួន (​មាន​ចេញ​រោគសញ្ញា​ផ្តាសាយ​ចំនួន ៣​ថ្ងៃ​) ក៏បាន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​ដើម្បី​ពិនិត្យ​ជំងឺ ហើយ​ត្រូវបាន​គ្រូពេទ្យ​យក​វត្ថុ​សំណាក​របស់គាត់​ទៅពិនិត្យ ដែល​លទ្ធផល​វិភាគ​ផ្ដល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ – ស្វាមី​ស្ត្រី​អាយុ​៥៦​ឆ្នាំ​ខាងលើ ជា​អគ្គនាយក​ពន្ធ​ធនាគារ​នៃ​ក្រសួងមហាផ្ទៃ រួមជាមួយ​សមាជិក គ្រួសារ​ចំនួន ០៤​នាក់​ទៀត​ដែល​នៅផ្ទះ​ជាមួយគ្នា (​ស្ត្រី​អាយុ ៣៦​ឆ្នាំ​, កុមា​រ៉ា​អាយុ ១២​ឆ្នាំ​, បុរស​អាយុ ៣៦​ឆ្នាំ​, និង​បុរស​អាយុ ៣០​ឆ្នាំ​) បានធ្វើ​តេស្ត​វត្ថុ​សំណាក ដោយ​ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ពី​វិទ្យាស្ថាន ប៉ាស្ទ័រ​កម្ពុជា ហើយ​បច្ចុប្បន្ន ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

វិធានការ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល គឺ​ក្រសួងសុខាភិបាល សូម​ជម្រាបជូន​ដល់​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នកជំងឺ (​ស្វាមី និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ ០៤​នាក់​) ខាងលើ​ទាំងអស់ ចាំបាច់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​នៅតាម​ផ្ទះ របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្ត​មណ្ឌល​គី​រី និង​ខេត្តបន្ទាយមានជ័យ (​សម្រាប់​អ្នក​ដែល​ប៉ះពាល់​នៅតាម​ខេត្ត​) និង​អនុវត្តន៍​ទៅតាម​សារ​សំឡេង​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់​ជា ទីបំផុត ហើយ​កុំ​ដើរចេញ​ក្រៅ​ផ្ទះ ឬ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឲ្យ​សោះ ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ និង​កុំ​ឲ្យ​មានការ រាតត្បាត​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សហគមន៍​។ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​សុខាភិបាល​ខេត្ត​ដែល​ពាក់ ព័ន្ធ ត្រូវ​បន្ត​រុករក​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ និង​ធ្វើការ​តាមដាន​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃនេះ ជា​បន្តទៀត ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ បន្ត​គ្នា ក្នុង​លក្ខណៈ​ទ្រង់​ទ្រា យ​ធំ​នៅ​សហគមន៍​ផងដែរ​។ រីឯ​ផ្សារ​ទំនើប​អី​អន​ទី​១ ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល ២-៣​ថ្ងៃ​សិន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​។​

​ដោយ​ឯកឧត្តម​អគ្គនាយក​ពន្ធ​ធនាគារ​នៃ​ក្រសួងមហាផ្ទៃ មានការ​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួន​នៅ​សប្តាហ៍​កន្លងទៅនេះ និង​ដោយសារ​អ្នកជំងឺ​មាន​ប្រវត្តិ ធ្វើដំណើរ​ទៅ​ខេត្តសៀមរាប និង​ទៅ​ទីកន្លែង​ផ្សេងៗ​ទៀត ដូចជា​ផ្សារ​ទំនើប​អ៊ី​អន​ទី​១ រាជធានី​ភ្នំពេញ និង​ខេត្តបន្ទាយមានជ័យ ជាដើម ហើយ​អ្នក​ប៉ះពាល់​ផ្ទាល់​មួយចំនួន ក៏បាន​ធ្វើដំណើរ​ទៅ​ខេត្តស្ទឹងត្រែង ខេត្ត​មណ្ឌល​គី​រី និង​អាចមាន​ខេត្ត​ផ្សេងៗ​ទៀត (​កំពុង​ស្រាវជ្រាវ​បន្ត​) នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងទៅនេះ ក្រសួងសុខាភិបាល បានរៀបចំ​ក្រុមការងារ​យក​វត្ថុ​សំណាក ហើយ​សូម​អំពាវនាវ​ដល់​បុគ្គល​ទាំងអស់​ដែល​បាន​ពាក់ព័ន្ធ ឬ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​ខាងលើ សូម​អញ្ជើញ​មក​ធ្វើតេស្ត​នៅ​បរិវេណ​ក្រសួងមហាផ្ទៃ នៅ​បរិវេណ​ផ្សារ​ទំនើប​អ៊ី​អន​ទី​១​រាជធានី​ភ្នំពេញ និង​នៅ​ពន្ធ​ធនាគារ​ព្រៃ​ស ចាប់ពី​ម៉ោង ០៧​និង​៣០​នាទី​ព្រឹក​នៃ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ដោយឡែក ក្រុមការងារ​ក្រសួង នឹង​យក​វត្ថុ​សំណាក​នៅ​កន្លែង​ផ្សេងៗ​ទៀត ក្នុងករណី​ចាំបាច់​។ រីឯ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​នៅ​ខេត្តសៀមរាប សូម​អញ្ជើញ​ទៅធ្វើ​តេស្ត​នៅ​សាលា​គរុកោសល្យ ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ០៧​និង​៣០​ព្រឹក ដែល​រៀបចំ​ដោយ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​។ នៅតាម​បណ្តា​ខេត្ត​ពាក់ព័ន្ធ សូម​អញ្ជើញ​ធ្វើ​ទំនាក់ទំនង​ជាមួយ​មន្ទី​រ​សុខាភិបាល​ខេត្ត ដើម្បី​ធ្វើតេស្ត បាន​ទាន់ពេលវេលា​ជាការ​ចូលរួម​ទាំងអស់​គ្នា​ក្នុងការ​កាត់ផ្ដាច់​ការចម្លង វីរុស​កូ​វីដ​-១៩ បន្ត​គ្នា​នៅ​សហគមន៍​ផងដែរ​។​

​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ សូម​បន្ត​ការរស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី ដោយ​ពាក់​ម៉ាស់ (​ក្នុងករណី​ចាំបាច់​) ជាពិសេស​នៅក្នុង​កាលៈទេសៈ​នេះ សូម​មើល​ការខុសត្រូវ​កូនចៅ​ខ្លួន​ដោយ​កុំ​ឲ្យ​ដើរចេញ​ក្រៅ​ផ្ទះ​រហេតរហូត​បើ​មិនចាំបាច់ តែបើ​អាក់ខាន​មិនបាន​នោះ នៅពេល​ចេញ​ដើរ ត្រូវ​ពាក់​ម៉ាស់​ជាប់​ជានិច្ច ហើយ​សូមកុំ​ឲ្យ​មានការ​ជួបជុំគ្នា​កុះករ​ច្រើនពេក (​កាត់បន្ថយ​ជា​អតិបរិមា​នូវ​ចំនួន​មនុស្ស ជួបជុំគ្នា​) ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ជាមួយ​អាល់កុល ឬ​ទឹក​ដែល​សម្រាប់​លាងដៃ ឲ្យ​បាន​ញឹកញាប់ កុំ​យកដៃ​ដែល​មិនបាន​លាង​សម្អាត មក​ប៉ះ​ផ្ទៃ​មុខមាត់​របស់ខ្លួន និង​ត្រូវ​រក្សា​សុវត្ថិ ភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​ឲ្យ​លើស​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​ជា​ចាំបាច់​។ ពេលនេះ ជា​ដំណាក់កាល​សំខាន់បំផុត ដែល​ប្រជាជន​ទាំងអស់ សូម​ចូលរួម​សាមគ្គី​គ្នា​ក្នុងការ​អនុវត្តន៍​វិធានការ​សុខាភិបាល ដ៏ មាន​សារសំខាន់​នេះ ដើម្បី​ទប់ស្កាត់​ការចម្លង​រាលដាល​ក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ និង​ដើម្បី​បងប្អូន​អាច​បន្ត​ការរស់នៅ​ជាធម្មតា​តាមបែប​គន្លង​ថ្មី​។ សូមកុំ​ភ្លេច​វីរុស​កូ​វីដ​-១៩ ព្រោះ​វីរុស​កូ​វីដ​-១៩ មិនទាន់​ទៅណា​ឆ្ងាយ​ពី​យើង​នៅឡើយ​ទេ ហើយ​វីរុស​ដ៏​កាច​សាហាវ​នេះ ក៏​មិន​ភ្លេច​យើង​ដែរ បើ​យើង​ធ្វើ​ប្រហែស វីរុស​កាច​សាហាវ​នេះ នឹង​វ៉ៃ​លុក​សរីរាង្គកាយ​យើង​ហើយ​។ ដូច្នេះ មានតែ​វិធី​ការពារ​ខ្លួន​ឲ្យ​បាន ខ្ជាប់ខ្ជួន​តាម​ការណែនាំ​ខាងលើនេះ​ទេ ដែល​អាចជួយ​ទប់ស្កាត់​បានជា​អតិបរិមា​នូវ​ការចម្លង​ពី​បុគ្គល​ទៅ​បុគ្គល ពី​បុគ្គល​ទៅ​ក្រុមគ្រួសារ​ខ្លួន និង​មិន​ចម្លង​ពី​បុគ្គល​រាតត្បាត​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​។​

​ប្រសិនបើ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​បញ្ហា​សុខភាព​ដែល​សង្ស័យ​ជា​ជំងឺ​កូ​វីដ​-១៩ សូម​រាយការណ៍​ទៅ​ក្រុមគ្រូពេទ្យ​ជាបន្ទាន់ ដោយ​សូម​ទាក់ទង​មក​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល លេខ​១១៥ ដោយ​ឥតគិតថ្លៃ ឬ​ទំនាក់ទំនង​ក្រសួងសុខាភិបាល​តាម​លេខ​ទូរស័ព្ទ​៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បិទ​ផ្សារ​អ៉ី​អន​១ ជា​បណ្តោះអាសន្ន ក្រោយពេល​រកឃើញ​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ លើ​ខ្លួន​ស្ត្រី ខ្មែរ​ម្នាក់ ដែលជា​ភរិយា​របស់​អគ្គនាយក​ពន្ធនាគារ បាន​ចូលទៅ​កាន់​ផ្សារ​នេះ ដើម្បី​ញ៉ាំ​អាហារ និង​ទិញ​អីវ៉ាន់​មួយចំនួន​។​

​លោកស្រី យក់ សម្បត្តិ បាន​អះអាងថា ស្ត្រី​ខ្មែរ​រូបនេះ​ត្រូវបាន​ធ្វើតេស្ត​ឃើញថា មាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​រូបគាត់​ចេញ​រោគសញ្ញា​សង្ស័យ ហើយ​ភ្លាមៗ​នេះ​ក្រសួងសុខាភិបាល ក៏​បាននិងកំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​ជាមួយ​គាត់​នៅក្នុង​ផ្សារ​អ៉ី​អន​១ ដើម្បី​យកមក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។​

​លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់ថា ការសម្រេច​បិទ​ផ្សារ​អ៉ី​អន​១ រយៈពេល​ប៉ុន្មាន​ថ្ងៃ​សិន ដើម្បី​តាមដាន​រក​អ្នកពាក់ព័ន្ធ​មក​ធ្វើតេស្ត និង​ទប់ស្កាត់​ការចម្លង​មេរោគ​កូ​វីដ​១៩ បន្តទៀត​។ ស្ត្រី​ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​ខាងលើនេះ រស់នៅក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​លោកស្រី យក់ សម្បត្តិ​។​

​ពាក់ព័ន្ធ​ការរកឃើញ​អ្នក​វិជ្ជមាន​ដែល​អាច​ចាត់ទុកជា​ការឆ្លង​ចូល​សហគម​ជា​លើកដំបូង​នៅ​កម្ពុជា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ផ្ញើ​សារ​ណែនាំ​ពិសេស​បន្ទាន់​មួយ​ទាំងយប់​ផងដែរ​។​

​ក្នុង​សារ​សំឡេង​ណែនាំ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យមាន​ការប្រមូលផ្តុំ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ទាន់​សម្រាប់​អ្នកពាក់ព័ន្ធ​។ ក្នុងនោះ​រួមមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​ការបិទ​ផ្សារ​ទំនើប​អ៉ី​អន​ទី​១​។​

សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ដល់​ប្រជាពលរដ្ឋ​មេត្តា​កុំ​មានការ​ស្លន់ស្លោ ឬ​ឆោឡោ​រហូត​បាត់បង់​ការគ្រប់គ្រង តែ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ពាក់ព័ន្ធ​ការការពារ​ខ្លួន​តាមរយៈ​ការពាក់​ម៉ាស់ ការ​លាងដៃ ការ​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ក្នុងករណី​មានការ​សង្ស័យ​ត្រូវ​រក​ការបញ្ជាក់​ពី គ្រូពេទ្យ​ឱ្យបាន​ឆាប់​។ សម្តេច​តេ​ជោ ក៏បាន​ស្នើសុំ​កុំឱ្យ​មានការ​ប្រមូលផ្តុំ​ណាមួយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×