Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូវីដ១៩ ៖ ផ្អាក​ដំណើរការ​សាលារៀន​អន្តរ​ទ្វិ​ប​អាមេរិកាំង សាខា​ចាក់អង្រែ ជា​បណ្ដោះអាសន្ន​រយៈពេល​២​សប្ដាហ៍​

spot_img

​ភ្នំពេញ​៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា​នេះ បានចេញ​សេចក្តីជូនដំណឹង ការផ្អាក​ដំណើរការ សាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ចាក់អង្រែ​ជា​បណ្តោះអាសន្ន​រយៈពេល​០២​សប្តាហ៍​។​

​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ហង់ ជូន​ណា​រ៉ុ​ន បាន​លើកឡើងថា ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ និង តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ផ្អាក​ដំណើរការ សាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ចាក់អង្រែ ជា​បណ្តោះអាសន្ន​រយៈពេល​០២​សប្តាហ៍ ចាប់ពី ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ គ្រឹះស្ថានសិក្សា​នេះ​ត្រូវ​បន្តដំណើរ​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​ពាក់ព័ន្ធ​នឹង​គ្រឹះស្ថានសិក្សា​ខាងលើ សូម​បន្ត​តាមដាន​សុខភាព​ផ្ទាល់ខ្លួន និង​ក្នុងករណី​មានការ​សង្ស័យ សូម​ទំនាក់ទំនង​ទៅ​សេវា​សុខាភិបាល​។ សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស​គ្រប់រូប ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×