Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! បុក​គ្នា​នៅលើ​ស្ពាន រថយន្ត​ដឹកទំនិញ​១​គ្រឿង ស្ទើរ​ធ្លាក់​ចេញពី​ស្ពាន រីឯ​តៃកុង​វិញ​ហោះ​ចេញ​តាម​កញ្ចក់​មុខ បណ្តាល​ឲ្យ​….

spot_img

​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​១​គ្រឿង បាន​ធ្លាក់​ពីលើ​ស្ពាន​កម្ពស់ ៥ ម៉ែត្រ រហូត​ស្លាប់​គួរ​ឲ្យ​អាសូរ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​បុក​គ្នា​នៅ​ទីប្រជុំជន Nilai ប្រទេស​ម៉ាឡេស៊ី​។ តាម​សេចក្តីរាយការណ៍​របស់ Astro Awani បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​អាយុ ៣២ ឆ្នាំ បាន​កំពុងបើក​រថយន្ត​ធ្វើដំណើរ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ ទៅកាន់​ម៉ា​ឡា​កា មុនពេល​បុក​ជាមួយ​រថយន្ត​ម៉ាក Toyota Hiace ដែល​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

​គ្រោះថ្នាក់​នេះ​បាន​បណ្តាល​ឲ្យ​រថយន្ត​ដឹកទំនិញ ត្រូវ​បត់​ក្បាល​ស្ទើរ​ធ្លាក់​ចេញពី​លើ​ស្ពាន នៅ​ចំណុច​ផ្លូវ​ហាយវ៉េ​គីឡូម៉ែត្រ​លេខ ២៨០.៧ ។ យោងតាម​អធិការ​ប៉ូលីស​ស្រុក Nilai លោក Mohd Fazley Ab Rahman បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បានកើត​ឡើង គឺ​បន្ទាប់ពីរ​យន្ត​ម៉ាក Hiace ដែល​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​អ្នកបើកបរ​បាត់បង់​ម្ចាស់ការ​ក៏បាន​រ៉េ​ចង្កូត​មក​បុក​រថយន្ត​ដឹកទំនិញ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ដឹកទំនិញ​បត់​ទទឹងផ្លូវ ឡើងទៅ​កល់​នឹង​បង្កាន់ដៃ​បេតុង​ស្ពាន ពាក់កណ្តាល​តួ​រថយន្ត​ដែល​ស្ទើរតែ​ធ្លាក់​ទៅហើយ​។​

​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ត្រូវបាន​ដឹងថា បាន​ហោះ​ចេញ​តាម​កញ្ចក់​មុខ ធ្លាក់​ទៅ​ក្រោម​ស្ពាន​គួរ​ឲ្យ​រន្ធត់ និង​ត្រូវបាន​គេ​ប្រកាសថា​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​៕ ដោយ​៖ លឹម ហុង​

spot_img
×