Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន​ប្រមាណ ២ ម៉ឺន​គ្រាប់ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​

spot_img

​ស្ទឹងត្រែង ៖ សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ដកហូត​ថ្នាំញៀន​ប្រមាណ​ជា​២​ម៉ឺន​គ្រាប់​។​
សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ ធ្វើឡើង​នៅ​ភូមិ​លើ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង វេលា​ម៉ោង ៤ ល្ងាច​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០​។​

​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ​ធី​ង សីហា ភេទ​ប្រុស អាយុ ២០​ឆ្នាំ​។ បន្ទាប់ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​គ្រឿងញៀន​ចំនួន ១០ កញ្ចប់​ស្មើ​១០០ កញ្ចប់​តូច មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​សាកសួរ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា សារធាតុ​ញៀន​ទាំងអស់នេះ គឺជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​WY៕ ដោយ​៖​សុខុម​

spot_img
×