Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​បរទេស ៣​នាក់​ទៅ​តុលាការ ករណី​ប្រើល្បិច​បោក​ម្ចាស់​ហាង​លក់​ទូរស័ព្ទ លួច​យក​ទូរស័ព្ទ រត់ឡើង​ជិះ​រថយន្ត​គេចខ្លួន

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ​៣​នាក់ ជា​ជនជាតិ​បរទេស ពាក់ព័ន្ធ​ករណី​លួច​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​នៅ​ថ្ងៃទី​28 វិច្ឆិកា 2020 ។​

​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងកា​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ជា​ជនជាតិ​បរទេស ពាក់ព័ន្ធ​ករណី​លួច​។ ប្រតិបត្តិការ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​នឹង​៣០​នាទី នៅ​ចំណុច​សណ្ឋាគារ NII SAIAI ផ្លូវ​លេខ​៥១៦ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​នៅ​ចំណុច​មុខ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ផ្លូវ​ព្រះស៊ីសុវត្ថិ ភូមិ​១ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលា​ម៉ោង​១៩​នឹង​៤០​នាទី​។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ DANIEL ZACCANTI ភេទ​ប្រុស អាយុ​៤២ ឆ្នាំ ជនជាតិ​អា​ហ្ស​ង់​ទីន មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​សណ្ឋាគារ​NII SAIAI ផ្លូវ​លេខ​៥១៦ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​, ទី​២-​ឈ្មោះ STUART BREAKELL ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ អង់គ្លេស មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សណ្ឋាគារ​NII SAIAI ផ្លូវ​លេខ​៥១៦ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​ទី​៣-​ឈ្មោះ JAMIE LOUISEz RHODES ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​អង់គ្លេស មុខរបរ​គ្រូបង្រៀន​ស្នាក់នៅ​សណ្ឋាគារ​NII SAIAI ផ្លូវ​លេខ​៥១៦ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ចាប់យកៈ រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យ៉ា​តា​ឡិច​ស៊ី​ស RX៣០០ ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ ២O-៦៥៣៧, ប្រអប់​ដាក់​កញ្ឆា​,​ក្រាម​ស​ថ្លា​(Epsom Salt) កន្លះ​កញ្ចប់​តូច​,​ទូរស័ព្ទដៃ ២​គ្រឿង​, កាបូបដៃ​ពណ៌​ផ្កាឈូក​, ប្រាក់​ដុល្លារ​ចំនួន​១០​ដុល្លារ​អាមេរិក​,​ប្រាក់រៀល​ចំនួន​១៣,០០០​រៀល​,​កាបូប​ពណ៌​ខ្មៅ​ចំនួន​០១ មាន​ប្រាក់រៀល​ចំនួន​១០,០០០​រៀល​, កាបូបស្ពាយ​ម៉ាក​BL ពណ៌​ខ្មៅ ចំនួន​០១ មាន​កុំព្យូទ័រ​លេប​ថប់​ចំនួន​០២​គ្រឿង​, ដុំ​សាក​ថ្ម​ទូរស័ព្ទដៃ​ម៉ាក OPPO ចំនួន​០១ ,​កាស់​សម្រាប់​ស្តាប់​សម្លេង​ម៉ាក OPPO ពណ៌​ស ចំនួន​០១ និង​Heat Dese កុំព្យូទ័រ​ម៉ាក VGREEN ពណ៌​ខ្មៅ ចំនួន​០១,​ខ្សែ​សាក​ថ្ម ចំនួន​០៣, ម៉ូនីទ័រ កុំព្យូទ័រ​ម៉ាក​Dell ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង​, ម៉ាស៊ីន​ព្រី​ន​ធឺ​ម៉ាក Epson ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង​,​ម្សៅ​ក្រាម ពណ៌​ស​ថ្លា​មួយកញ្ចប់​តូច និង​បំពង់​កែវ​តូច ចំនួន​១៥០​បំពង់​, ទុយោ​ជ័រ ចំនួន​០៣​ដើម​, បំពង់​កែវ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ចំនួន​០៣, ដែកកេះ​អត់​ក្បាល​ចំនួន​០១, សម្ភាៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន ច្រក​ក្នុង​ថង់​ពណ៌​ខ្មៅ​ចង​មាត់ ចំនួន​០៣​ថង់​ធំ​,​កាបូបស្ពាយ​ពណ៌​ដី លាយ​ខ្មៅ ច្រក​សម្ភារៈប្រើប្រាស់​ផ្ទាល់ខ្លួន ចំនួន ០១, កាបូបស្ពាយ​ចំហៀង​(​ស្រី​) ពណ៌​ខ្មៅ ដាក់​សម្ភារៈប្រើប្រាស់​ផ្ទាល់ខ្លួន ចំនួន​០១​។​

​ជនរងគ្រោះ​ឈ្មោះ នួន ភី​រម្យ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​១០​អា ផ្លូវ​លេខ​២១៥ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​លក់​ទូរស័ព្ទ​។ សម្ភារៈ​បាត់បង់ៈ ទូរស័ព្ទដៃ​ម៉ាក អាយ​ហ្វូ​ន​១១ ពណ៌​ក្រហម និង​នាឡិកាដៃ​ម៉ាក​ហូ​វៃ​GT2​។​

​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​នឹង​៤០​នាទី ជនសង្ស័យ​ចំនួន​០២​នាក់​ជិះ​រថយន្ត​ចំនួន​០១​គ្រឿង ម៉ាក​តូយ៉ូតា​ឡិច​ស៊ី​ស RX៣០០ ដឹក​ឈ្មោះ DANIEL ZACCANTI ធ្វើដំណើរ​មក​ហាង​លក់​ទូ​រស​&​ព្ទ​ដៃ​របស់​ជនរងគ្រោះ ដើម្បី​រក​ទិញ​ទូរស័ព្ទដៃ បន្ទាប់ពី​មើល​ទូរស័ព្ទដៃ​ដែល​ដាក់តាំង​រួច ជនសង្ស័យ​ក៏បាន​សុំ​លេខ​ទូរស័ព្ទ​ជនរងគ្រោះ​ហើយក៏​ជិះ​រថយន្ត​ត្រឡប់​ទៅវិញ​បន្ទាប់មក​ជនសង្ស័យ​បាន​ផ្ញើ​សារ​តាម​តេ​ឡេ​ក្រាម​មក​ជនរងគ្រោះ​ជា​ភាសា​អង់គ្លេស ដោយ​ប្រាប់​ឲ្យ​ជនរងគ្រោះ​យក​ទូរស័ព្ទដៃ​ម៉ាក​អាយ ហ្វូ​ន​១១ ពណ៌​ក្រហម និង​នាឡិកាដៃ​ម៉ាក​ហូ​វៃ​GT2 មក​ឲ្យ​ពួកគេ​នៅ​ចំណុចកើតហេតុ​ខាងលើ ពេលនោះ​ជនរងគ្រោះ​ក៏បាន​យក​ទូរស័ព្ទដៃ​ទៅ​ឲ្យ​ជនសង្ស័យ នៅ​ចំណុចកើតហេតុ​ខាងលើ​តាម​ការ​កម្មង់ ពេលទៅដល់​ចំណុចកើតហេតុ ជនរងគ្រោះ​ក៏បាន​ជួប​ជនសង្ស័យ​ឈ្មោះ DANIEL ZACCANTI នៅមុខ​សណ្ឋាគារ ហើយ​ពេលនោះ​ជនសង្ស័យ​ឈ្មោះ DANIEL ZACCANTI បាន​ប្រាប់​ជនរងគ្រោះ​ថា វា​សុំ​យក​ទូរស័ព្ទដៃ​យកទៅ​ឲ្យ​មិត្តស្រី​របស់​វា​មើល​នៅក្នុង​សណ្ឋាគារ​សិន ជនរងគ្រោះ​ក៏​ប្រគល់​ថង់​ដាក់​ទូរស័ព្ទដៃ​ឲ្យ​ទៅ​ជនសង្ស័យ ហើយ​ជនសង្ស័យ​ក៏បាន​កាន់​ថង់​ដាក់​ទូរស័ព្ទដៃ​ចូលទៅក្នុង​សណ្ឋាគារ ជនរងគ្រោះ​ក៏​ដើរ​ទៅតាម​ក្រោយ ប៉ុន្តែ​ជនសង្ស័យ​បាន​ដើរ​យ៉ាង​លឿន​ហើយ​គេច​ទៅ​ឡើង​ជិះ​រថយន្ត​ដែលមាន ឈ្មោះ STUART BREAKELL បញ្ឆេះ​រង់ចាំ​ជាស្រេច​នៅ​កន្លែង​ចត​រថយន្ត រួច​ឡើង​ជិះ​រថយន្ត​គេចខ្លួនបាត់​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×