Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ី សុំទោសចំពោះការប្រើរូបភាពមាន់ “ព្រុស” សំឡេងឆ្កែបំណងស្វាគមន៍ឆ្នាំចរ

spot_img

តាម AFP កាសែតជាភាសាចិនរបស់ក្រសួងពាណិជ្ជកម្មប្រទេសនេះ បានប្រើប្រាស់រូបភាពរបស់មាន់គកមួយក្បាលកំពុងបញ្ចេញសំឡេង “វ៉ាង វ៉ាង” អមជាមួយសារជូនពរ “ឆ្នាំថ្មីរុងរឿង”។ ក្នុងភាសាចិនពាក្យ “វ៉ាង” ជានិមិត្តសញ្ញានៃសំឡេងឆ្កែ “ព្រុស”។

រូបភាពមាន់ “ព្រុស” សំឡេងឆ្កែ បង្កជម្លោះ

រូបភាពមាន់គក “ព្រុស” សំឡេងឆ្កែនេះ បានរងការជេរប្រទេចពីសំណាក់ពលរដ្ឋម៉ាឡេស៊ី។ មនុស្សជាច្រើនបានចាត់ទុករូបភាពដែលកាសែតរដ្ឋាភិបាលប្រើប្រាស់គឺជាការគួបផ្សំយ៉ាង “ឆ្គាំឆ្គង” រវាងមាន់និងឆ្កែ។ អ្នកខ្លះទៀតបានចោទប្រកាន់ស្ថាប័នកាសែតនេះ បានចេតនាប្រើប្រាស់រូបភាពឆ្កែ បើតាមសាសនាអ៊ីស្លាមដែលជនជាតិម៉ាឡេស៊ីភាគច្រើនគោរពបូជា ចាត់ទុកថា វាមិនស្អាតស្អំ។

ម្ចាស់ស្ថាប័នកាសែតសរសេរក្នុង Facebook ថា ពុំមានអ្វីខុសឆ្គងចំពោះការប្រើប្រាស់រូបភាពឆ្កែទាំងអស់ ព្រោះជាសត្វមួយក្នុងចំណោមសត្វទាំង១២នៃវប្បធម៌អាស៊ីបូព៌ា។

ទោះយ៉ាងណាក្រសួងពាណិជ្ជកម្មក្នុងស្រុកដែលជាម្ចាស់គ្រប់គ្រងស្ថាប័នកាសែតនេះ បានចេញសេចក្តីប្រកាសសុំទោស ហើយចាត់ទុកថា រឿងរ៉ាវនេះជាកំហុសបច្ចេកទេស។

នៅម៉ាឡេស៊ីជនជាតិចិន គឺជាផ្នែកសំខាន់មួយមានអត្រាដល់ទៅជាង ៣០% ក្នុងចំណោមពលរដ្ឋប្រទេសនេះ៕ សូយន

spot_img
×