Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នា​ថ្ងៃទី​២៩​នេះ សម្តេច​តេ​ជោ​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី​ចំនួន​៧​នាក់​ទៀត

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា នា​ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​៧​នាក់​បន្ថែមទៀត ដែល​ម្នាក់​ក្នុងចំណោម​នោះ​មកពី​សហរដ្ឋ​អា​មេ​រិច​។​

​ស​ម្តេ​ចបាន​សរសេរ​រៀបរាប់​លើ​ផេ​ក​ផ្លូវការ​យ៉ាងដូច​ច្នេះ​ថា «​សូម​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅ​ថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះ ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ៧​នាក់​ថែមទៀត គឺ​៦​នាក់​ឆ្លង​ក្នុង​គ្រួសារ​តែមួយ និង​១​នាក់​ទៀត​មាន​កូ​វីដ​-១៩​មកពី​សហរដ្ឋអាមេរិក​។ ការឆ្លង​រាលដាល​ក្នុង​គ្រួសារ​តែមួយ​នេះ​ដែល​បន្ត​ចេញមក​ខាងក្រៅ គឺ​យើង​អាច​កំណត់​បាន​ថា​ជា «​ការឆ្លង​ក្នុង​សហគម​ជា​លើកដំបូង​នៅ​កម្ពុជា​» ដែល​កាលពី​ព្រឹក​មិញ​គឺ​យើង​បាន​បិទ​ជា​បណ្តោះអាសន្ន​មួយរយៈ​ពេល​ខ្លី​នូវ ផ្សារ​ទំនើប​អ៊ី​អន​១, សណ្ឋាគារ​ភ្នំពេញ និង​សាលា​ឯកជន​អន្តរទ្វីប​អាមេរិកកាំង​នៅ​ចាក់អង្រែ​។ ករណី​ឆ្លង​ថ្មី​នេះ​អាចមាន​ការពាក់ព័ន្ធ​ពី​ក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី​។ នៅពេលនេះ ក្រសួងសុខាភិបាល និង អាជ្ញាធរ​ពាក់ព័ន្ធ​កំពុងធ្វើការ​ងារ​យ៉ាងសកម្ម​ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​ប្រជាពលរដ្ឋ​យើង​។

​ទោះជា​យ៉ាងណាក៏ដោយ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​កុំ​ភ័យ​ស្លន់ស្លោ ឬ​ឆោឡោ​រហូត​បាត់បង់​ម្ចាស់ការ​គ្រប់គ្រង​។ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ការការពារ​សុខភាព​ផ្ទាល់ខ្លួន នឹង​ក្រុមគ្រួសារ​តាមរយៈ​ការពាក់​ម៉ាស់ នឹង​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​, ចឹ​ល​, ឬ​ទឹក​អាល់កុល នឹង​អនាម័យ​អោយបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ក្នុងករណី​មានការ​សង្ស័យ​ណាមួយ​ត្រូវរាយការណ៍ជូន​គ្រូពេទ្យ​ឱ្យបាន​ឆាប់​បំផុត​។​

​ចំពោះ​អ្នក​ដែល​ត្រូវ​ធ្វើតេស្ត​កូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក គឺត្រូវធ្វើ​ឱ្យបាន​ត្រឹមត្រូវ​នឹង​ហ្មត់ចត់​បំផុត ចៀសវាង​ការឆ្លង​រាលដាល​សាយភាយ​ជំងឺ​កូ​វីដ​-១៩ ទៅកាន់​ទីកន្លែង​ផ្សេងទៀត​។

​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ថែរក្សា​សុខភាព​មិន​ធ្វេសប្រហែស ដោយ​ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​បាន​គ្រប់ៗ​គ្នា ជាពិសេស នៅក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​»៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×