Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ឃុំ​ជ្រោយ​ស្ដៅ មានការ​សប្បាយរីករាយ ក្រោយ​ទទួល​សមិទ្ធផល​ថ្មីៗ​ជា​បន្តបន្ទាប់ ពី​រាជរដ្ឋាភិបាល​និង​ក្រុមការងារ​

spot_img

​បាត់ដំបង​៖​ពលរដ្ឋ​រស់នៅ​ឃុំ​ជ្រោយ​ស្ដៅ​ក្នុងស្រុក​ថ្មគោល បាន​សម្ដែង​នូវ​ការសប្បាយរីករាយ បន្ទាប់ពី​រាជរដ្ឋាភិបាល​និង​ក្រុមការងារ ចុះជួយ​មូលដ្ឋាន​និង​អាជ្ញាធរខេត្ត ធ្វើការ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ហើយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ ក្នុង​មូលដ្ឋាន​មានការ​រីកចម្រើន​ផងដែរ​នោះ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ជ្រោយ​ស្ដៅ បាន​និយាយ​ប្រាប់ថា ទោះបី​កម្ពុ​បាន​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដូច​បណ្ដា​ប្រទេស​ក្នុង​សកលលោក ប៉ុន្តែ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែមាន​ការអភិវឌ្ឍ​ជា​បន្ត នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​ទាំង​ផ្លូវ​គមនាគមន៍ អគារសិក្សា ភ្លើងអគ្គិសនី ការដាក់​ភ្លើង​សូ​ឡា​តាម​ដងផ្លូវ​ពី​សំណាក់​អាជ្ញាធរខេត្ត ជាពិសេស​ក្រុមការងារ​ដែល​ចុះជួយ​នៅក្នុង​ឃុំ​នេះ​ផ្ទាល់​។ ការអភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់នេះ គឺ​ពិតជា​បាន​ឆ្លើយតប​ទៅនឹង​តម្រូវ​ការចាំបាច់ របស់​ប្រជាជន​ក្នុង​មូលដ្ឋាន ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក ការដឹក​ផល​កសិកម្ម​ទៅកាន់​ទីផ្សារ ហើយ​សមិទ្ធផល​ទាំងនេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​ជីវភាព​ពួកគាត់ មាន​ភាព​រីក​ចម្រើនប​ន្ថែ​ម​ទៀត​។​

​ក្នុងឱកាស​និមន្ត​ព្រះសង្ឃ​សូត្រមន្ត បើក​ឡើង​ស្នាក់ការ​ថ្មី​របស់​គណបក្ស​ឃុំ ដែលជា​អំណោយ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង និង​លោកជំទាវ ឯកឧត្តម លី ឌី​នូ​រី អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល ចុះជួយ​ឃុំ​ជ្រោយ​ស្ដៅ បាន​មានប្រសាសន៍ថា ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល តែងតែ​ចុះ​ផ្សារភ្ជាប់​ជានិច្ច​ជាមួយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​សួរសុខទុក្ខ​និង​ទទួលយក​សំណើ​ពួកគាត់ មក​ដោះស្រាយ​បន្ទាន់ ទៅតាម​លទ្ធភាព​និង​សំណើ​ខ្លះ បានដាក់​ស្នើ​បន្តទៅ​ថ្នាក់ជាតិ ជួយ​ដោះស្រាយ​ជូន​ពលរដ្ឋ​។​

​គួរ​បញ្ជាក់ថា ឃុំ​ជ្រោយ​ស្ដៅ មានការ​ចម្រើន​ច្រើន​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ជីវភាព​របស់​នៅ​របស់​ប្រជាពលរដ្ឋ ដែល​ពលរដ្ឋ​ភាគច្រើន​ក្នុង​ឃុំ​នេះ ជា​អ្នក​ប្រកប​របរ​កសិកម្ម​ធ្វើស្រែ​ចម្ការ ហើយ​ឃុំ​មួយ​នេះ ក៏មាន​ទីតាំង​ស្ថិត​នៅជាប់​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ និង​កំពុង​ទទួលបាន​នូវ​សមិទ្ធផល នៃ​ផ្លូវជាតិ​មួយ​ខ្សែ​នេះ​ផងដែរ​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×