Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​កាស៊ីណូ​រលក​ធំ​ប្រមាណ​១០០​នាក់ ធ្វើ​កូដកម្ម​មិន​ចូលធ្វើ​ការងារ ទាមទារ​សុំ​ថៅកែ​បើកប្រាក់​ឈ្នួល មុន​ថ្ងៃ​កំណត់​

spot_img

​ក្រុងព្រះសីហនុ ៖​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ វិច្ឆិកា ឆ្នាំ​២០២០ នៅកាស៊ី​ណូ រលក​ធំ ក្រុម​១៣ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​បុគ្គលិក​កាស៊ីណូ​ប្រមាណ​១០០​នាក់ ធ្វើ​កូដកម្ម​មិន​ចូលធ្វើ​ការងារ ក្នុង​គោលបំណង ទាមទារ​សុំ​ថៅកែ​បើកប្រាក់​ឈ្នួល មុន​ថ្ងៃ​កំណត់​។

​បើតាម​សមត្ថកិច្ច​បញ្ជាក់ថា មូល​ហេតុដែល​នាំទៅដល់​ការតវ៉ា​នេះ កើតឡើង​ក្រោយ​បុគ្គលិក​ឮដំណឹង​ថា​ថៅកែ មាន​ភាគហ៊ុន ត្រូវបាន​ភាគហ៊ុន​ក្នុង​កាស៊ីណូ សុំ​ដក​លុយ​ហ៊ុន​ចេញ ហើយ​បុគ្គលិក​ឃើញ​ដូច​ច្នេះ សង្ស័យ​ថៅកែ​ក្ស័យ​ធុន ក៏​ប្រមូលផ្តុំ​គ្នា​តវ៉ា​សុំ​បើក​លុយ​មុន​ខែ ។​

ក្រោយ​ហេតុការណ៍​នេះ ថៅកែ​កាស៊ីណូ បាន​ចេញមក​សម្របសម្រួល​ជាមួយ​បុគ្គលិក ហើយ​សន្យា​បើក​ជូន​តាម​កាលកំណត់​រប​ស់​កាស៊ីណូ (​រៀងរាល់​ថ្ងៃទី​៣០) ក្នុងនោះ​បុគ្គលិក​ក៏បាន​យល់ព្រម​តាម​ការសន្យា​របស់​ថៅកែ រួច​បាន​ឯកភាពគ្នា រំសាយ​ការប្រមូលផ្តុំ ចូលធ្វើការ​ធម្មតា​វិញ​នៅ​ព្រឹក​ថ្ងៃ​ដដែល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×