Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង និង​អ្នក​នៅផ្ទះ​ជាង​៩០​នាក់​អ​វិ​ជ្ជ​កូ​វីដ​១៩

spot_img

​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​បញ្ជាក់ថា តាម​ព័​ត៍​មាន​ពី​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា អ្នក​ដែល​នៅផ្ទះ​សម្តេច (​សម្តេច​ក្រឡាហោម ស ខេង​) ជាង ៩០​នាក់ យក​សំណាក​ទៅ​អវិជ្ជមាន​ទាំងអស់ និង​មិនមាន​អ្នកណាម្នាក់​វិជ្ជមាន​ទេ​។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង ហើយ​ត្រូវយក​សំណាក​ពីរដង​ទៀត​។​

​សូមជម្រាបថា ក្រសួងសុខាភិបាល​បាន​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីដ​១៩ ចំពោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្រសួងមហាផ្ទៃ​ដែល​កិច្ចប្រជុំ​នេះ​ក៏មាន​វត្តមាន​លោក ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដែលមាន​មេរោគ​កូ​វីដ​១៩​។​

​ការស្នើសុំ​គោលការណ៍​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​ក្រសួងសុខាភិបាល បាន​រកឃើញថា​ភរិយា​របស់លោក​ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩​។​
​សូមជម្រាបថា នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​ឆ្នាំ​២០២០ គឺ​ដឹកនាំ​ដោយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការបន្ធូរបន្ថយ​លើកលែងទោស​។ ដោយ​នៅក្នុង​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អគ្គស្នងការ​នគរបាល​ជាតិ រួមទាំង​មន្ត្រីជាន់ខ្ពស់​សំខាន់ៗ​មួយចំនួនទៀត​៕
​ដោយ​៖CEN​

spot_img
×