Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា ករណីកូវីដនេះ ​គឺជា​ករណី​ធ្ងន់ធ្ងរ​មួយ​ដែល​ចាប់ផ្ដើម​ឆ្លង​ពី​សហគមន៍​តែម្ដង​

spot_img

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​បញ្ជាក់ថា បន្ទាប់ពី​មានការ​ដឹងថា មានការ​ឆ្លង​ជំងឺ​កូ​វីដ​19 ពី​ភរិយា​របស់លោក​ឆែម សាវុធ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ ហើយ​មកដល់ពេលនេះ​បាន​រកឃើញ​នៅក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ និង​ក្រុមគ្រួសារ​គណៈនាយក​ពន្ធ​នាគារ ចំនួន 8​នាក់ ហើយ​ប្រសិនបើ​កូនស្រី​របស់គាត់ តែ​នៅ​សៀមរាប​ឃើញ​វិជ្ជមាន​ហើយ​ត្រូវបាន​បញ្ជាក់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​វា​នឹង​ឡើង​ទៅដល់​ចំនួន 9​នាក់ ។​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ករណីនេះ​គឺជា​ករណី​ធ្ងន់ធ្ងរ​មួយ​ដែល​ចាប់ផ្ដើម​ឆ្លង​ពី​សហគមន៍​តែម្ដង​ដែល​យើង​មិនដឹងថា​ប្រភព​នេះ​វា​ចេញ​មកពី​ទីណា​ពិតប្រាកដ​តើ​ឆ្លង​ចេញពី​សៀមរាប​ឬ​ពី​ទីក្រុង​ភ្នំពេញ​។ ដោយ​មូលហេតុ​នេះហើយ​បានជា​យើង​ទៅធ្វើ​សកម្មភាព​បន្ទាន់​ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ​នៅថ្ងៃនេះ​ក្រសួងសុខាភិបាល​បាន​ខិតខំ​ធ្វើ​នៅ​ទីតាំង​ជាច្រើន​ដោយ​បូករួម​ជាមួយនឹង​បណ្ដា​ខេត្តសៀមរាប​និង​ខេត្តបន្ទាយមានជ័យ​គឺ​ធ្វើបាន​ចំនួន​ច្រើន​និង​ខេត្ត​មួយចំនួនទៀត​ក៏បាន​ធ្វើ​។ ក្នុងស្ថានភាព​បន្ទាន់​នេះ​សុំ​អំពាវនាវ​ចំពោះ​បងប្អូន​ទាំងអស់​ចូលរួម​យក​សំណាក​ដើម្បី​ធ្វើតេស្ត​ខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក 14 ថ្ងៃ​សុខាភិបាល​នេះ​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​យើង​ដែល​មិន​ធ្លាប់មាន​នៅក្នុង​រយៈពេល 11 ខែ​ដែល​បាន​ឆ្លងកាត់​តាំងពីដើម​ឆ្នាំ​រហូត​មកដល់ពេលនេះ​។​

​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​បន្តថា​កាលពី​ល្ងាច​ថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2020 នេះ​សម្ដេច​បាន​ពិភាក្សា​ជាមួយ​សម្ដេច​ក្រឡាហោម​សខេង​សុំឱ្យ​បិទ​ផ្នែក​ណាមួយ​របស់​ក្រសួងមហាផ្ទៃ ហើយ​អនុញ្ញាត​ឲ្យ​មន្ត្រី​បានធ្វើការ​ពី​ផ្ទះ​មកកាន់​ស្ថាប័ន​តែម្តង សម្ដេច​ក៏​ផ្ដល់​ការអនុញ្ញាត​បែបនេះ​ជូន​ស្ថាប័ន​នានា​ផងដែរ​គឺ​អនុញ្ញាតឱ្យ​រដ្ឋមន្ត្រី​មាន​សិទ្ធិ​បិទ​ផ្នែក​ណាមួយ​ឬ​បិទ​ទាំងស្រុង​នៅ​ក្រសួង​ហើយ​ដំណើរការ​ពី​ផ្ទះ​។ ព្រោះ​ឥឡូវនេះ​ឃើញថា រដ្ឋមន្ត្រី​ដែលមាន​ការពាក់ព័ន្ធ​រឿង​ប្រុស​មន្ត្រី​ក្រសួងបរិស្ថាន រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​មាន​រដ្ឋលេខាធិការ​មួយចំនួន​ផ្សេងទៀត​ដែលមាន​ការពាក់ព័ន្ធ​៕​ដោយ៖CEN

spot_img
×