Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ ក្រសួង​អប់រំ បញ្ចប់​ឆ្នាំ​សិក្សា ២០១៩-២០២០ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ​ត្រឹម​ព្រឹក​ថ្ងៃទី​៣០​នេះ​

spot_img

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​ការបញ្ចប់​ឆ្នាំ​សិក្សា ២០១៩-២០២០ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ នៅ​ថ្ងៃទី​១១ ខែមករា​ឆ្នាំ​២០២១​។​

​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ណែនាំ លោក លោកស្រី​ប្រធាន មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត និង​លោក លោកស្រី គណៈ គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំងអស់ ដូចខាងក្រោម​៖

១.​បញ្ចប់​ឆ្នាំ​សិក្សា ២០១៩-២០២០ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ បន្ទាប់ពី​បាន​វាយតម្លៃ​ជាបឋម​រួចមក និង​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

២.​បន្ត​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឆ្នាំ​សិក្សា ២០១៩-២០២០ នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែល​នឹង​ប្រព្រឹត្តទៅ​នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា​រៀងៗ​ខ្លួន និង​អនុវត្តតាម​វិធានការ​សុវត្ថិភាព​សុខភាព និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

៣.​សិស្ស​ថ្នាក់​ទី​១២ នៅ​បន្ត​រៀនសូត្រ ដើម្បី​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២១ ធ្នូ ២០២០​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម លោក លោកស្រី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត និង​លោក លោកស្រី​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំងអស់ ជ្រាប និង​អនុវត្ត​ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×