Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឯកជន ជា​បណ្ដោះអាសន្ន​រយៈពេល​២​សប្ដាហ៍ ដោយ​បន្ត​ការសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​

spot_img

​ភ្នំពេញ​៖​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សេចក្ដីជូនដំណឹង​ការផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឯកជន ជា​បណ្តោះអាសន្ន រយៈពេល ២ សប្តាហ៍​។​

​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឯកជន​ជា​បណ្តោះអាសន្ន រយៈពេល ២ សប្តាហ៍ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ដោយ​បន្ត​ការសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច លើកលែងតែ​ថ្នាក់​ទី​១២ ដែល​ត្រូវ បន្ត​ការសិក្សា​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២១ ធ្នូ ២០២០​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ត្រូវ​ផ្សព្វផ្សាយ​ឱ្យ បាន​ទូលំទូលាយ​ដល់​គ្រប់​ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គណៈ​គ្រប់គ្រង គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូប និង​សូម​ចូលរួម​សហការ​អនុវត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×