Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកមាន​អាការ​សង្ស័យ​ពុល​ស្រាស នៅ​ខេត្តកំពង់ឆ្នាំង មាន​ចំនួន ១១៥​នាក់ ស្លាប់​៥​នាក់​

spot_img

​ភ្នំពេញ​៖​ករណី​សង្ស័យ​ពុល​ស្រា ស នៅ​ខេត្តកំពង់ឆ្នាំង នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺ​អ្នកមាន​អាការ​សង្ស័យ​ពុល​ស្រាស នៅ​មន្ទីរពេទ្យ​ខេត្ត កំពង់ឆ្នាំង មាន​ចំនួន ១០៥​នាក់ (​ស្រី ៦​នាក់​) ក្នុងចំណោម​នោះ អ្នកមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ចំនួន ៦​នាក់ និង​បាន​បញ្ជូន ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ចំនួន ០៥​នាក់ (​ស្លាប់​នៅតាម​ផ្លូវ ពេល​បញ្ជូន​ចំនួន ០២​នាក់ និង​ករណី​នៅ​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ ០១​នាក់​) មាន​ករណី​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត កំពង់ឆ្នាំង ០១​នាក់ ស្លាប់​នៅផ្ទះ ០១​នាក់ និង​បាន​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អភិវឌ្ឍន៍ ចំនួន ១០ នាក់​។

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ករណី​សង្ស័យ​ពុល​ស្រា ស នៅ​ខេត្តកំពង់ឆ្នាំង នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ៖ គិត​ត្រឹម​ម៉ោង​១៨​និង​០០​នាទី​នៃ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ខ្ញុំ​សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា យោងតាម​របាយការណ៍ របស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ករណី​សង្ស័យ​ពុល​ស្រាស​នៅ​ខេត្តកំពង់ឆ្នាំង នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បានកើត​ឡើង​នៅ​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមាន​ដូចតទៅ​៖ បានទទួល​ព្យាបាល អ្នកមាន​អាការ​សង្ស័យ​ពុល​ស្រាស នៅ​មន្ទីរពេទ្យ​ខេត្ត កំពង់ឆ្នាំង មាន​ចំនួន ១០៥​នាក់ (​ស្រី ៦​នាក់​) ក្នុងចំណោម​នោះ អ្នកមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ចំនួន ៦​នាក់ និង​បាន​បញ្ជូន ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ចំនួន ០៥​នាក់ (​ស្លាប់​នៅតាម​ផ្លូវ ពេល​បញ្ជូន​ចំនួន ០២​នាក់ និង​ករណី​នៅ​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ ០១​នាក់​) មាន​ករណី​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត កំពង់ឆ្នាំង ០១​នាក់ ស្លាប់​នៅផ្ទះ ០១​នាក់ និង​បាន​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អភិវឌ្ឍន៍ ចំនួន ១០ នាក់​។

​ជា​សរុប អ្នករងគ្រោះ ចំនួន ១១៥ នាក់ (​ស្រី​៦​នាក់​) ក្នុងនោះ​ស្លាប់ ៥​នាក់​។

​បច្ចុប្បន្ន​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល មានការ​វិវត្តន៍​មក​ស្ថានភាព​ល្អប្រសើរ​វិញ​ហើយ​។​

​មូលហេតុ​អ្នក ទាំងអស់​ខាងលើ​បានមក​ចូលរួម​កំដរ​បុណ្យសព​ក្នុងភូមិ ហើយ​ជួបជុំគ្នា​ពិសា​ស្រាស រីឯ​ការសន្និដ្ឋាន​រប​ស់​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ពិនិត្យ គឺជា​ករណី​សង្ស័យ​ពុល​ស្រាស​។​

​វិធានការណ៍ និង​អន្តរាគមន៍​ជួយ​ដល់​អ្នក​សង្ស័យ​ពុល​ស្រាស មាន​ដូចតទៅ ៖
– ពេល​ទទួលបាន​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចាត់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចំនួន ០៣​រូប និង​មាន​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក​ហរ​សួង​សុខាភិបាល ចុះ​ធ្វើដំណើរ​ទាំងយប់​ទៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​ជួយ​ការងារ​បច្ចេកទេស​ដល់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង រហូតដល់​ស្ថានភាព​គ្រប់គ្រង​បាន​ទាំងស្រុង​។

-​ចាត់​វិធានការណ៍​ហាម​ការផឹក​ស្រាស និង​បញ្ឈប់​ការធ្វើ​ចរាចរ​លក់ដូរ​ស្រាស​ជាបន្ទាន់ ។

– បាន​សង្គ្រោះ​ជនរងគ្រោះ បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​បាន​ទាន់ពេល លើកលែង​អ្នក​ដែលមាន​សភាព​ធ្ងន់ធ្ងរ​ពេក ដែល​បាន​បាត់បង់​ជីវិត​គួរ​ឲ្យ​សោកស្តាយ​ជាទីបំផុត​។​

– បន្ត​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​ជា​បន្តទៀត ជាពិសេស​មិនត្រូវ​ពិសារ​ស្រាស ដែល​ផលិត​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​។​

​នៅ​ថ្ងៃ អាទិត្យ ទី​២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ កម្លាំងចម្រុះ​ចំនួន ២៨ នាក់​ក្នុងនោះ​មាន -​នគរបាល​ស្រុក​កំពង់លែង ចំនួន ០១ នាក់​
-​នគរបាល​ប៉ុស្តិ៍​ទាំង ០៩ ចំនួន ២៥ នាក់ -​កងរាជអាវុធហត្ថ​ស្រុក ០២ នាក់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី សៀង ប៊ុន​សាន អធិការរង​ទទួល​ការងារ​នគរបាល​យុត្តិធម៌ ដោយ​បានទទួល​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ បាន​ដឹកនាំ​កម្លាំង​សហការ ចុះ​ផ្សព្វផ្សាយ​តាម​តៀម​មាន​លក់​ស្រាស​ឲ្យ​ផ្អាក​លក់ និង​បិទ​ទីតាំង​បិត​ស្រាស​ជាបន្ទាន់ ដែលមាន​លទ្ធផល​ដូចជា ១-​តៀម​លក់​ស្រា​សមាន​ចំនួន ៣៤៧ កន្លែង ២-​ទីតាំង​បិត​ស្រាស មាន​ចំនួន ៣៦ កន្លែង ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×