Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពន្យា​ពេល​ប្រារព្ធ​ព្រឹត្តិការណ៍​អូឡាំពិក ក្រុង​តូ​ក្យូ​នឹង​ចំណាយ​ទឹកប្រាក់​ចំនួន ១,៩ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​

spot_img

​របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ (២៩ វិច្ឆិកា​)​ថា ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ ដែល​នឹងត្រូវ​ពន្យា​ពេល​ដោយសារ​កូ​វីដ​១៩ អាច​នឹង​បន្ថែម​ការចំណាយ​រហូត​ដល់ ១,៩ ពាន់​លាន​ដុល្លារ ទៅនឹង​ផែនការ​ដើម ដែល​ការចំណាយ​មាន​ត្រឹមតែ ១៣ ពាន់​លាន​ដុល្លារ ពោលគឺ​កើនឡើង ១៥ ភាគរយ​។​

​ដោយ​ដកស្រង់​ប្រភពពី​សារព័ត៌មាន Yomiuri Shimbun បាន​និយាយថា អ្នករៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​នឹង​សម្រេច​ចិត្តជា​ផ្លូវការ នូវ​ការបង្កើន​ថវិកា​សម្រាប់​ការប្រកួត​កីឡា​នេះ​នៅ​ពាក់កណ្តាល​ខែធ្នូ បន្ទាប់ពី​មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​និង​ទីក្រុង​ម្ចាស់ផ្ទះ​តូ​ក្យូ​។​

​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ ២០២០ ត្រូវបាន​ពន្យា​រហូតដល់​១​ឆ្នាំ ខណៈពេល​ការ​រាតត្បាត​វីរុស​កូ​វីដ​១៩ បាន​រីក​រាលដាល​ពាសពេញ​ពិភពលោក ហើយ​ឥឡូវនេះ ព្រឹត្តិការណ៍​អូឡាំពិក​គ្រោង​នឹង​បើក​នៅ​ថ្ងៃទី ២៣ ខែកក្កដា​ឆ្នាំ ២០២១​។​ ​ប៉ុន្តែ​ការពន្យា​ពេល​បានធ្វើ​ឱ្យមាន​ការចំណាយ​ជាថ្មី រាប់​ចាប់ពី​ការ​កក់​កន្លែង​ស្នាក់នៅ​និង​ការដឹកជញ្ជូន រហូតដល់​រក្សាទុក​បុគ្គលិក​នៃ​គណៈកម្មាធិការ​ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​។ ដោយមាន​ប្រទេស​ជាច្រើន​ជួបប្រទះ​រលក​នៃ​ការឆ្លង​វីរុស​១៩ លើក​ទី ២ ឬ​ទី ៣ មានការ​សង្ស័យ​អំពី​ថា តើ​ព្រឹត្តិការណ៍​នេះ​អាច​ត្រូវបាន​រៀបចំឡើង​ដោយ​របៀប​ណា ប៉ុន្តែ​អ្នករៀបចំ​និង​មន្ត្រី​អូឡាំពិក​ទទូចថា វា​អាចធ្វើ​ទៅបាន​ដោយ​សុវត្ថិភាព​។​

​ទឹកប្រាក់​បន្ថែម ២០០ ពាន់​លាន​យ៉េន (១,៩ ពាន់​លាន​ដុល្លារ​) លើ​ការប៉ាន់ស្មាន​មុន​នៃ​ការឆ្លង​វីរុស​១៩ គឺ ១,៣៥ ពាន់​ពាន់​លាន​យ៉េន (១៣ ពាន់​លាន​ដុល្លារ​) នឹង​ចាក់​បញ្ចូល បើទោះបីជា​អ្នករៀបចំ​កម្មវិធី​កាលពី​ខែ​មុន​បាន​កាត់​ប្រាក់​ចំនួន ២៨០ លាន​ដុល្លារ​ដោយ​កាត់​អ្វីៗ​ទាំងអស់​រាប់​តាំ​ត​ពី​បុគ្គលិក​រហូតដល់​អ្នក​ប ច្ចេកទេស ប៉ុន្តែ​តួលេខ​ថ្មី​នេះ​មិន​រាប់បញ្ចូល​ថ្លៃដើម​នៃ​វិធាន​ការដែល​ទាក់ទង​នឹង​ជំងឺឆ្លង​វីរុស​នេះ​ទេ​។​

​ក្រុមមន្ត្រី​រំពឹងថា​វិធានការណ៍​ទាក់ទង​នឹង​វីរុស​នឹងត្រូវ​ចំណាយ​ដោយ​រដ្ឋាភិបាល​ជប៉ុន​។ ផែនការ​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​ដែលមាន​តម្លៃ​ទាប​នឹងត្រូវ​បាន​គេ​បង្ហាញ​នៅក្នុង​ខែកញ្ញា ដោយ​សំបុត្រ​ឥតគិតថ្លៃ​តិចជាង​មុន ពិធី​ស្វាគមន៍​អត្ត​ព​លិ​ក​ត្រូវបាន​គេ​កាត់ចោល​និង​សន្សំ​ប្រា​ក់លើ បដា mascots និង​អាហារ​។​

​របាយការណ៍​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​មួយរូប​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា ព្រឹត្តិការណ៍​សាកល្បង​អូឡាំពិក​ទីក្រុង​តូ​ក្យូ​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ខែមីនា ហើយ​ការសម្រេចចិត្ត​លើ​ការចូលរួម​របស់​អ្នកគាំទ្រ​នឹងត្រូវ​ធ្វើឡើង​នៅ​និ​ទាឃ​រដូវ​។​

​អ្នករៀបចំ​និង​មន្ត្រី​នានា​កំពុង​ពិចារណា​លើ​បញ្ជី​សកម្មភាព​និង​វិធានការ​ប្រឆាំង​វីរុស​កូ​វីដ​១៩ ដែល​ពួកគេ​សង្ឃឹមថានឹង​អាចធ្វើឱ្យ​មានលទ្ធភាព​រៀ​ប​ចំ​ព្រឹត្តិការណ៍​កីឡា​ទោះបីជា​មិនមាន​វ៉ាក់សាំង​ក៏ដោយ​។ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​លោក Thomas Bach កាលពី​ដើមខែ​នេះ បាន​និយាយថា​លោក​មាន​ជំនឿ​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការប្រកួត​នេះ​ថា​នឹងមាន​អ្នកគាំទ្រ​។​ ​ប៉ុន្តែ​ភាព​រីករាយ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ហាក់ដូចជា​បាន​ធ្លាក់ចុះ​នៅ​ប្រទេស​ជប៉ុន ដោយ​ការស្ទង់មតិ​នៅ​រដូវក្តៅ​បាន​រកឃើញថា មាន​ជនជាតិ​ជប៉ុន​ម្នាក់​ក្នុងចំណោម ៤ នាក់​ចង់ឃើញ​ព្រឹត្តិការណ៍​នេះ​កើតឡើង​ហើយ​ភាគច្រើន​គាំទ្រ​ទាំង​ការពន្យារពេល​ឬ​លុបចោល​ទាំងស្រុង​។​

​មន្ត្រី​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ភ្លាមៗ​ទេ​៕ ប្រភព​៖ AFP

spot_img
×