Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ ក្រោយពីធ្វើសកម្មភាពឆក់កាបូបលុយថៅកែក្រុមហ៊ុនម្នាក់បានសម្រេច

spot_img

ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធត្រូវបានប៉ូលិសខណ្ឌទួលគោកស្រាវជ្រាវឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេចនៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ ម៉ោងប្រហែល១២និង៥០នាទី នៅចំណុចក្នុងវត្តនាគវ័ន្ត ក្រុមទី១០៤ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ជនសង្ស័យបានធ្វើសកម្មភាពឆក់ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ២៦ ផ្លូវលេខ៦០៦ ក្រុមទី៥៤ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ខែកម្ភ: ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១និង៥០នាទី ។

ជនសង្ស័យ១- ឈ្មោះ អ៊ឹម រិទ្ធី ហៅ វ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតខ្មែរ មុខពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវរថភ្លើង ក្រុម១០៤ ភូមិ២២សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២- ឈ្មោះ នូ ដាលីន ភេទស្រី អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរពុំពិតប្រាកដស្នាក់នៅជាមួយគ្នា។ វត្ថុតាងចាប់យករួមមានទូរស័ព្ទចំនួន២គ្រឿង(ម៉ាកiPhone 7Plus SAMSUNG Not កាបូបស្ពាយចំនួន១ កាបូបដៃចំនួន១ ប៉ិចចំនួន១ លិខិតឆ្លងដែនចំនួន១ក្បាល ខ្សែសាកនាឡិកា១ និងលុយដុល្លារចំនួន៣០០$ (ជារបស់ជនរងគ្រោះ) ។ ម៉ូតូចំនួន១គ្រឿងម៉ាក Scoopy ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1GR-3807 សេរីឆ្នាំ២០១៥ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។

ចំណែកជនរងគ្រោះ ឈ្មោះ អ៊ឹម វាសនា ភេទប្រុស អាយុ៣៣ឆ្នាំជនជាតខ្មែរ មុខរបរនាយកក្រុមហ៊ុន TNJ Electric ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេច៧ ភូមិបន្លាស្អិត (បុរីអង្គរភ្នំពេញ) សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីប៉ូលិសខណ្ឌទួលគោកបានអោយដឹងថា នៅពេលកើតហេតុថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ ម៉ោងប្រហែល១១និង៥០នាទី ជនរងគ្រោះបានជិះរថយន្តមកឈប់នៅមុខភោជណីយ៍ដ្ឋានយីហោល្មុតទុំ ផ្ទះលេខ២៦ ផ្លូវ៦០៦ ក្រុម៥៤ ភូមិ១២សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្នុងគោលបំណងចូលហូបបាយ ដោយដើរចុះពីរថយន្តយូរការបូបនៅដៃ បំរុងឆ្លងផ្លូវចូលហាង ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ១ឈ្មោះ អ៊ឹម រិទ្ធី និង ឈ្មោះ នូ ដាលីន (ពីរនាក់ប្តីប្រពន្ធ) ដោយឈ្មោះអ៊ឹម រិទ្ធី ជាអ្នកបើកម៉ូតូ រីឯ ឈ្មោះ ញូ ដាលីន អង្គុយក្រោយជាអ្នកឆក់ បានជិះម៉ូតូមួយគ្រឿង Scoopy មកអែបជិតរួចធ្វើសកម្មភាពឆក់កាបូបពីដៃជនរងគ្រោះបានសំរេចគេចខ្លួនបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះមកដាក់ពាក្យប្តឹងរាយការណ៍ពីភិនភាគជនសង្ស័យ និងសកម្មភាព រួមទាំងចុះដល់កន្លែងកើតហេតុ កម្លាំងយើងក្តាប់បានពីមុខសញ្ញា ឈានដល់ការឃាត់ខ្លួននិងដកហូតសម្ភារៈជនរងគ្រោះបានប្រគល់អោយវិញ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×