Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជា ចាន់តូ ធ្វើ​បាឋកថា​ស្តីពី​«​ដំណើរ​កម្ពុជា​រយៈពេល​កន្លះ​សតវត្សរ៍​ចុងក្រោយ​»​នៅ​ខេត្តបាត់ដំបង​

spot_img

បាត់ដំបង​៖ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា កម្ពុជា​បាន​ឆ្លងកាត់​សម័យកាល​ជាច្រើន ប៉ុន្តែ​គ្មាន​ពេលណា​ដែល​កម្ពុជា​បាន​ចាប់​ងើបមុខ​និង​មានការ​រីកចម្រើន​ល​គ្រប់​វិស័យ​ដូច​សម័យ​បច្ចុប្បន្ននេះ​ទេ​។
​លោក​ថ្លែង​បែបនេះ​នៅក្នុង​បាឋកថា​នៅឯ​ពុទ្ធិកវិទ្យាល័យ​ព្រះសីហនុ​រាជ​សាខា​ខេត្តបាត់ដំបង ក្រោម​ប្រធានបទ​«​ដំណើរ​កម្ពុជា​រយៈពេល​កន្លះ​សតវត្សរ៍​ចុងក្រោយ​» កាលពី​ថ្ងៃទី​២៨​វិច្ឆិកា​ឆ្នាំ​២០២០ នា​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង ក្រោម​កិច្ចសហការ​រវាង​ពុទ្ធិកវិទ្យាល័យ​ព្រះសីហនុ​រាជ​សាខា​ខេត្តបាត់ដំបង​និង​ធនាគារជាតិ​នៃ​កម្ពុជា​។​

​គោលបំណង​សំខាន់​នៃ​ប​ឋ​កថា​គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ក៏ដូចជា​ពុទ្ធិ​សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពិចារណា​ដើម្បី​ចូលរួម​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។ ក្នុងនោះ​វាគ្មិន​ក៏បាន​បង្ហាញ​ពី​តួនាទី​របស់​ព្រះពុទ្ធសាសនា​ក្នុងសង្គម​កម្ពុជា​ដល់​អ្ន​ក​ចូលរួម​ផងដែរ​។​
​លោក ជា ចាន់តូ ថ្លែងថា​៖ «​ក្រោយ​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ កម្ពុជា​បាន​ឈានដល់​ការបង្រួបបង្រួម​ជាតិ​តែមួយ និង​មាន​សន្តិភាព​ពេញលេញ​ជូន​ជាតិ​មាតុភូមិ ដែល​បាន​បើកឱកាស​ឲ្យ​កម្ពុជា​ធ្វើការ​ស្ដារ​និង​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​ដល់​សព្វថ្ងៃនេះ​។​»

​លោក ជា ចាន់តូ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ដោយ​គុណបុណ្យ​នៃ​សន្តិភាព​ដែល​កើតចេញពី​នយោបាយ​ឈ្នះ​-​ឈ្នះ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្តិភាព ប្រជាជនមាន​ជីវភាព​រស់នៅ​សមរម្យ​និង​រស់នៅ​ប្រកបដោយ​ការលូតលាស់​រីកចម្រើន​នឹង​រស់​ដោយ​សុខសាន្ត​ហើយ​មាន​ជីវភាព​ធូរធា​ថែម​ទៀតផង​។​»
​ទោះជា​យ៉ាងនេះ​ក្តី លោក ជា ចាន់តូ លើកឡើង​ដែរ​ថា ដើម្បី​ឲ្យ​ប្រទេសជាតិ​កាន់តែ​រឹងមាំ​និង​ទទួលបាន​ការរីកចម្រើន​ថែមទៀត​ចាំបាច់​ត្រូវតែមាន​ការចូលរួម​ពី​វិស័យ​ពុទ្ធចក្រ​និង​ស្ថាប័ន​ព្រះមហាក្សត្រ​សម្រាប់​ជា​ម្លប់​ផងដែរ​។​

​លោក​បន្តថា​អ្វីដែល​សំខាន់​ជាងនេះទៀត គឺ​ការធានា​រក្សា​ឲ្យ​បាន​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច អាត្រា​ប្ដូរប្រាក់​,​ការកសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូបវ័ន្ត ផ្លូវ​គមនាគមន៍ ទឹក ភ្លើង និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ដើម្បី​ធ្វើ​
​សមាហរណកម្ម​ចូលក្នុង​សហគមន៍​តំបន់​និង​ពិភពលោក​ដែល​ទាំងអស់នេះ​គឺ​ស្មារតី​ប្រកបដោយ​សុទ្ធិ​និយម​របស់​កម្ពុជា​សម្រាប់​អនាគត​។​
​នៅក្នុង​ឱកាស​នោះ លោក ជា ចាន់តូ បញ្ជាក់ដែរថា​៖«​ការកសាង​ប្រទេសជាតិ​មួយ​ឬ​អរិយ​ធ៌​ម​មួយ​ឲ្យ​រីកចម្រើន​រុងរឿង​ទៅបាន​ក៏​ទាមទារ​ឲ្យ​មាន​ទាំង​កាយសម្បទា​និង​ផ្នែក​បញ្ញា​ស្មារតី​។ កាយសម្បទា​របស់​ប្រជាជាតិ​មួយ​ប្រៀប​ដូច​ទៅនឹង​ផ្នែក​អាណាចក្រ​ដែល​សំដៅ​ដល់​ពលកម្ម​របស់​ប្រជាជន ការគ្រប់គ្រង​រដ្ឋបាល ដោយ​ប្រើ​ចំណេះដឹង​និង​ជំនាញ​បច្ចេកទេស ច្បាប់​និង​ហេដ្ឋារចនាសម្ព័ន្ធ សង្គម​និង​សេដ្ឋកិច្ច​។​»

​លោក​បន្តថា នៅក្នុង​បរិបទ​បច្ចុប្បន្ន​សាសនា​គឺជា​ធាតុ​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​សង្គមជាតិ​មួយ​ព្រោះ​សាសនា​បាន​ដើរតួនាទី​ជា​គ្រឹះ​នៃ​ទស្សនៈវិជ្ជា​ដ៏​រឹងមាំ​សម្រាប់​ភាពរុងរឿង​នៃ​អរិយ​ធ៌​មរ​បស់​ប្រជាជាតិ​។ ដូច្នេះហើយ វិស័យ​អាណាចក្រ​និង​ពុទ្ធចក្រ​ត្រូវ​ដើរ​ទន្ទឹមគ្នា ដើម្បី​ឲ្យ​សង្គម​និង​ប្រជាជន​រស់នៅ​ប្រកបដោយ​បញ្ញា ស្មារតី សេចក្ដីសុខ សុចរិត​ភាព​និង​ជា​ប្រយោជន៍​ដល់​សង្គម​
​គូសបញ្ជាក់ថា ក្នុង​បាឋកថា​នោះ ក៏មាន​មន្ត្រីជាន់ខ្ពស់​គណៈសង្ឃ​និង​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​និមន្ត​និង​អញ្ជើញ​ចូលរួម​ធ្វើ​បាឋកថា​ជូន​ព្រះសង្ឃ មន្ត្រីរាជការ​ពាក់ព័ន្ធ​និង​សមណ​និស្សិត និស្សិត​ក្នុង​ពុទ្ធិកវិទ្យាល័យ​ព្រះសីហនុ​រាជ​សាខា​ខេត្តបាត់ដំបង​ឲ្យ​បាន​បាន​យល់​ពី​ដំណើរការ​វិវត្តន៍​រប​ស់​ប្រទេស​កម្ពុជា​ចាប់ពី​សតវត្ស​ទី​១​មកដល់​ឆ្នាំ​១៩៧០​។ វាគ្មិន​សំខាន់ៗ​ផ្សេងទៀត រួមមាន​៖ សម្ដេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន ប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាក់ទង​តួនាទី​របស់​ព្រះពុទ្ធសាសនា​, និង លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ធ្វើ​ប​ឋ​កថា​ទាក់ទង​ទៅនឹង​ការឆ្លងកាត់​ដ៏​លំបាកលំបិន ការ​រុងរឿង និង​ការធ្លាក់ចុះ​របស់​ប្រទេស​កម្ពុ​ជានា​រយៈពេល​កន្លះ​សតវត្ស​កន្លងមកនេះ​៕
​ដោយ​៖CEN

spot_img
×