Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​ទូរ​ដឹក​ទឹកកក និង​រថយន្ដ​ដឹកទំនិញ​បុក​គ្នា ដោយសារ​ការធ្វេសប្រហែស​របស់​អ្នកបញ្ជា​យានយន្ដ

spot_img

​កំពង់ស្ពឺ ៖ រថយន្ដ​ទូរ​ដឹក​ទឹកកក និង​រថយន្ដ​ដឹកទំនិញ​ប្រភេទ​សណ្ដោង​បុក​គ្នា​ស្លាប់​ម្នាក់​។ ករណី​គ្រោះថ្នាក់ ចរាចរណ៍ នៅ​បន្ដ​កើត​ដោយសារតែ​ការធ្វេសប្រហែស​របស់​អ្នកបញ្ជា​យានយន្ដ​មិន​ប្រុងប្រយ័ត្ន​និង​ប្រតិ​ប​ត្ដិ​គោរព​ច្បាប់ ។​

​នា​ព្រលឹម​ព្រឹក​ថៃ្ង​ច័ន្ទ ទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ម៉ោង​០៥​និង​២០​នាទី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ចំ ណុ​ច​ផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៨-៤៩ ភូមិ​ព្រៃ​ស្លឹក សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បង្កឡើង រវាង​រថយន្ដ​ទូរ​ដឹក​ទឹកកក និង​រថយន្ដ​ដឹកទំនិញ​ប្រភេទ​សណ្ដោង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ តាម​របាយការណ៍​បឋម របស់​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ក្រុង​ច្បារមន ថា​បណ្ដាលឱ្យ​បាត់បង់​អាយុជីវិត​មនុស្សម្នា​ក់នៅ​កន្លែងកើតហេតុ ករណី​គ្រោះថ្នាក់​ចរាចរណ៍​គឺ​រថយន្ដ​ទាំងពីរ​បើក ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ។

​តាម​ការបញ្ជាក់​ពី​នគរបាល​ចរាចរណ៍ រថយន្ត​ម៉ាក​កូរ៉េ ពាក់​ផ្លាកលេខ ភ្នំពេញ​3C 7387 បើក​ពី​កើ​តទៅ​លិច អ្នកបើកបរ​មានឈ្មោះ​ម៉ូយ លី​ដែន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សំពៅ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​(​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។​

​ចំណែក​រថយន្ត​សណ្ដោង​សឺ​មី​រឺ​ម៉ក ពាក់​ផ្លាកលេខ ភ្នំពេញ​3D 5043 សឺ​មី​ផ្លាកលេខ ព្រះសីហនុ 4A-5020 អ្នកបើក​បរបាន​ចុះ​រត់គេចខ្លួន​។

​បច្ចុប្បន្ន មធ្យោបាយ​វត្ថុតាង​ទាំងពីរ​ត្រូវបាន​នគរបាល​ចរាច​រណ៍​ខេត្តកំពង់ស្ពឺ យកមក​រក្សាទុក​ដើម្បី​ដោះស្រាយ​តាម​និ​តី​វិធី​៕ ដោយ ៖ CEN​

spot_img
×