Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ជា​បណ្តោះអាសន្ន រោងភាពយន្ត រោង​សម្តែង​សិល្បៈ និង​សារមន្ទីរ​ទូទាំងប្រទេស ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​

spot_img

​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការ បិទ​ជា​បណ្តោះអាសន្ន រោងភាពយន្ត រោង​សម្តែង​សិល្ប​: និង​សារមន្ទីរ​ទូទាំងប្រទេស ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ។​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​ជម្រាប​ជូនដំណឹង​ចំពោះ​លោក លោកស្រី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី -​ខេត្ត សាធារណជន សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់​មេត្តា​ជ្រាបថា ដោយ មើលឃើញ​ពី​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូដ​-១៩ និង​ចៀសវាង​ការឆ្លង​រីក​រាលដាល ក្នុង​សហគមន៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សូម​ផ្អាក​ការចូល​ទស្សនា​សារមន្ទី​រ ផ្អាក​ដំណើរការ​នូវ រោងភាពយន្ត និង​រោង​សំដែង​សិល្បៈ គ្រប់​ប្រភេទ​ទូទាំងប្រទេស រយៈពេល​២​សប្តាហ៍​ជា​បណ្តោះអាសន្ន​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃនេះ​តទៅ​។ អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម លោក លោកស្រី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ សិល្បៈ រាជធានី -​ខេត្ត សាធារណជន សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ ក្រុមហ៊ុន ទេសចរណ៍​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​អនុវត្តតាម​សេចក្តី​ជូន ដំណឹង​នេះ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×