Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កក់ក្តៅ និង​រំភើបចិត្ត​ណាស់​! សូម​ជនរួមជាតិ​សម្រាន្ត​ដោយ​ស្ងប់ចិត្ត​ចុះ ពួក​ខ្ញុំ​នឹង​តតាំង​ជាមួយ​កូ​វីដ​១៩ រហូតដល់​ទីបញ្ចប់ ទោះបី​…

spot_img

​គិត​មក​ត្រឹម​ថ្ងៃ​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​បន្ថែមទៀត ដែល​សរុប​ទាំងអស់​មាន​ចំនួន ៨ នាក់ និង​មិនមាន​អ្នកជា​សះស្បើយ​នោះទេ​។ ហេតុនេះ ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ឲ្យ​រួម​សាមគ្គី​គ្នា អនុវត្តន៍​តាម​វិធាន​ណែនាំ​ទាំងឡាយ​របស់​ក្រសួង ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​សាយភាយ​ជំងឺ​កូ​វីដ​១៩ ខណៈដែល​ក្នុង​ពេលនេះ ជំងឺ​នេះ​បាននិងកំពុង​ឆ្លង​ចូល​សហគមន៍​ជា​លើកដំបូង​ហើយ​។​

​ការអំពាវនាវ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩ បាន​ផ្ទុះ​នៅក្នុង​សហគមន៍ ដោយបាន​ឆ្លង​ក្នុង​ក្រុមគ្រួសារ​អគ្គនាយក​ពន្ធ​ធនាគារ ហើយ​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ហើយ​ទន្ទឹមនេះ​ផងដែរ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​បិទ​ផ្សារ​ទំនើប​អ៊ី​អន​១​បណ្តោះអាសន្ន​ផងដែរ ក្រោយពេល​រកឃើញ​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ លើ​ខ្លួន​ស្ត្រី ខ្មែរ​ម្នាក់ ដែល​រូបគាត់​បាន​ចូលទៅ​កាន់​ផ្សារ​នេះ ដើម្បី​ញ៉ាំ​អាហារ និង​ទិញ​អីវ៉ាន់​មួយចំនួន​។​

​តែ​ទោះយ៉ាងណា កម្ពុជា​ហាក់​មាន​សុវត្ថិភាព​ខ្ពស់ បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​នៅ​អាស៊ី និង​ពិភពលោក ព្រោះថា រហូតមកទល់​ពេលនេះ គឺ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ទាំង​ខ្មែរ និង​បរទេស បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ នេះ​នៅឡើយ​ទេ ក្រោម​វិធាន​ការដឹកនាំ​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​ទន្ទឹមនឹង​គ្រា​ដ៏​លំបាក និង​ប្រឈម​នេះ​ផងដែរ ឃើញថា​ក្រុមគ្រូពេទ្យ​ផ្នែក​សង្គ្រោះបន្ទាន់ ក៏​បានចេញ​ប្រតិបត្តិ​ការផ្តល់​ភាពកក់ក្តៅ​នៅតាម​សហគមន៍ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ប្រជា​រដ្ឋ​ពី​ជំងឺ​នេះ ជាពិសេស​ក្នុងដំណាក់កាល​ផ្ទុះ​ឡើងជា​លើក​ទី​៣​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ដែល​បាន​រីក​រាលដាល​ចូលក្នុង​សហគមន៍​។​

​ជាមួយគ្នានេះ​ផងដែរ លោកគ្រូ​ពេទ្យ​ម្នា​ក់នៅ​ក្រុមការងារ​ផ្អែក​សង្គ្រោះបន្ទាន់ ក៏បាន​បង្ហោះ​រូបភាព​រថយន្ត​ចុះ​ទៅយក​បងប្អូន​ទាំងយប់ យកមក​ធ្វើតេស្ត​ដោយ​សា្មរ​តី​ទទួលខុសត្រូវ និង​សីលធម៌​ខ្ពស់ ដោយ​ភ្ជាប់​ជាមួយ​សារ​ផ្តល់​ភាពកក់ក្តៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងខ្លី​ថា​៖ «​សូម​ជនរួមជាតិ​សំ​រាន​ដោយ​ស្ងប់ចិត្ត​ចុះ ពួក​ខ្ញុំ​និង​តតាំង​រហូតដល់​ទីបញ្ចប់​»​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាងច្រើន ក៏បាន​សម្តែង​នូវ​ការកោតសរសើរ និង​ជួន​ពរ​ដល់​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ថា​៖ «​ជូនពរ​សំណាង​សុ​វត្តិភាព​ទាំងអស់គ្នា​បងៗ​, មើលថែ​សុខភាព​អនាម័យ​ផង​បង ជូនពរ​បង​សំណាងល្អ​, អរគុណ​សម្រាប់​ការ​ខិត​ប្រឹងប្រែង​របស់លោក​គ្រូ សូមអោយ​លោកគ្រូ​មាន​សុខ​ភាពល្អ​, សូម​ទេវតា​តាម​ថែរក្សា​ប្រទេស​យេ​ី​ង និង​មនុស្ស​គ្រប់គ្នា​, សូម​ជូនពរ​ឲ្យ​បងៗ សម្រេច​ការងារ និង​ចៀសបាន​ពី​ការឆ្លង​រោគ ពេល​បំពេញបេសកកម្ម​។ សូម​ឲ្យ​បងៗ មាន​សុខ​ភាពល្អ ស្មារតី​រឹងមាំ និង​សំណាងល្អ​។​»៕ ដោយ​៖ លឹម ហុង​

spot_img
×