Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខេត្តតាកែវ សម្រុក​ចូលមក​បង់ពន្ធ​ផ្លូវ​លើ​យានយន្ត មុន​ការផាកពិន័យ​ថ្ងៃស្អែក​នេះ​

spot_img

​តាកែវ​៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តតាកែវ សម្រុក​ទិញ​ពន្ធ​ផ្លូវ​យានយន្ត​យ៉ាងច្រើន​កុះករ នៅ​សាខា​ពន្ធដារ​ខេត្ត ខណៈដែល​ថ្ងៃស្អែក​ទី​១ ខែធ្នូ ខាងមុខនេះ ជា​ថ្ងៃ​ដែល​ត្រូវ​ចាប់​ផាកពិន័យ ។ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​សាខា​ពន្ធដារ​ខេត្តតាកែវ មន្ត្រី​ជាច្រើន​កំពុង​មរ​មារ​ញឹក​លក់​ក្រដាស់​បង់ពន្ធ​ផ្លូវ​លើ​យានយន្ត ឲ​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រុក​ចូលមក​បង់ពន្ធ​ផ្លូវ​លើ​យានយន្ត របស់ខ្លួន​មុន​កាលកំណត់ ជៀសវាង​មានការ​ផាកពិន័យ ។​

​បងប្រុស​ដែលជា​ម្ចាស់​យានយន្ត​ម្នាក់​រស់នៅ​ស្រុក​ត្រាំកក់​ខេត្តតាកែវ​បាន​និយាយថា លោក​បានមកពី​ព្រឹក​បន្តិច ដើម្បី​បាន​បង់ពន្ធ​ផ្លូវ​ចំពោះ​រថយន្ត​របស់គាត់ លោក​បន្តថា ការបង់ពន្ធ​ផ្លូវ​នៅថ្ងៃនេះ គឺមាន​មនុស្ស​សម្រុក​ចូលមក​ទិញ​ច្រើន តែដោយសារ​រថយន្ត​បង​លោក​មាន​កាត​សម្គាល់​លើ​ការបង់ពន្ធ​ផ្លូវ​ដែល​ចុះ​ក្នុង​ប្រព័ន្ធ​រួច ទើប​ធ្វើ​ឲ​គាត់​បង់ពន្ធ​ផ្លូវ​បាន​លឿន ជាង​អ្នក​ដែល​មិនទាន់មាន​កាត​សម្គាល់​បង់​លើ​រថយន្ត​របស់ខ្លួន ព្រោះ​នៅ​បំពេញ​ឯកសារ និង​បញ្ជាក់​ជាច្រើនលើក​ច្រើនសារ​ទើប​អាច​បង់ពន្ធ​ផ្លូវ​នេះ​បាន ។​

​សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​ប្រជាពលរដ្ឋ​មក​បង់ពន្ធ​ផ្លូវ​នៅ​សាខា​ពន្ធដារ​ខេត្តតាកែវ គឺមាន​ការគោរព​ទៅតាម​គោល​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​តម្រូវ​ឲ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ជាមួយ​អាល់កុល​និង​សាប៊ូ ។ ដោយឡែក លោក ងួន សុវណ្ណ ប្រធាន​សាខា​ពន្ធដារ​ខេត្តតាកែវ មិនអាច​ផ្តល់​បទសម្ភាសន៍​បានទេ ចំពោះ​អាត្រា​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ ចូលមក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ផ្លូវ​លើ​រថយន្ត មាន​ចំនួន​កើនឡើង ឬ​ថយចុះ​នៅឡើយ​ទេ​បើ​ធៀប​និង​ឆ្នាំ ២០១៩ ៕​ដោយ​៖ តាកែវ​

spot_img
×