Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូ​វីដ​១៩ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ លើក​ពេល​សវនាការ​ទាំងអស់ រយៈពេល​២​សប្តាហ៍​ លើកលែងតែករណីចាំបាច់

spot_img

​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​លើក​ពេល​សវនាការ​ទាំងអស់​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ការឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ត្រូវបាន​រកឃើញ​នៅលើ​ស្ត្រី​ជា​ភរិយា​លោក​អគ្គនាយក​ពន្ធនាគា​រ​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្តីជូនដំណឹង​ស្តីពី ការលើក​ពេល​សវនាការ រយៈពេល​២​សប្តាហ៍ ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ដោយហេតុថា មានការ​ពាក់ព័ន្ធ​នឹង​ការរីក​រាលដាល​នៃ Covid-19 ដល់​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ ។ ម្យ៉ាងទៀត​ក៏មាន​មន្ត្រី​មួយចំនួន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ផងដែរ​។​

​ក្នុង​សេចក្ដីជូនដំណឹង​នៅថ្ងៃនេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​លើក​ពេល​សវនាការ​ទាំងអស់​ចា​ប់​ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​១៤ ខែធ្នូ បន្ទាប់ពី​ពន្ធនាគារ​ទាំង ៣​នៅ​រាជធានី​ភ្នំពេញ បានស្នើ​សុំ​ផ្អាក​រាល់​ការបញ្ជូន​អ្នក​ជាប់ឃុំ​មក​សវនាការ​។​

​សាលាដំបូង​រាជ​ធា​ខី​ភ្នំពេញ សូម​ជម្រាបជូន លោក លោកស្រី​មេធាវី ភាគី​ពាក់ព័ន្ធ ក្នុង​សំណុំរឿង និង​សាធារណជន​មេត្តា​ជ្រាបថា នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ពន្ធនាគារ​រាជធានី ភ្នំពេញ​(PJ ) មណ្ឌល​អប់រំ​កែប្រែ​ទី ១ (​ម​១) និង​មណ្ឌល​អប់រំ​កែប្រែ ទី​២(​ម​២) បានដាក់​លិខិត​មក សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​កម្មវត្ថុ​ស្នើសុំ​ផ្អាក​រាល់​សវនាការ​សម្រាប់​ជន​ជាប់ឃុំ​នៅ ពន្ធនាគារ​រាជធានី​ភ្នំពេញ មណ្ឌល​អប់រំ​កែប្រែ​ទី​១ និង​មណ្ឌល​អប់រំ​កែប្រែ ទី​២ រយៈពេល ២(​ពីរ​) សប្ដាហ៍ គិត​ចាប់ពី​ថ្ងៃទី ៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០២០ ដោយហេតុថា មានការ ពាក់ព័ន្ធ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ដល់​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ ហើយ មាន​មន្ត្រី​មួយចំនួន​ដែល​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដូចនេះ​ការ នាំ​ជន​ជាប់ឃុំ​មក​សវនាការ មិនអាច​ប្រព្រឹត្តទៅ​បានល្អ ពីព្រោះ​មិនមាន​កងកម្លាំង​មន្ត្រី​គ្រប់គ្រាន់ និង​បង្ការ​ការរីក​រាលដាល​ដល់​ជន​ជាប់ឃុំ​។
​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​បន្ថែមទៀត​ថា ម្យ៉ាងទៀត​មន្ត្រី​មួយចំនួន​នៃ​សាលាដំបូង ក៏​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង “​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​” ផងដែរ ហេតុនេះ​សាលាដំបូង​រាជធានី​ភ្នំពេញ សូម​លើក​សវនាការ​ដែល​បានគ្រោង​ទុក នៅក្នុង​ចន្លោះពេល​ពីថ្ងៃ​ទី ៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​សំណុំរឿង ដែលមាន​ជន​ជាប់ឃុំ នៅពេល​ក្រោយ​វិញ លើកលែងតែ​ករណី​ចាំបាច់​មួយចំនួន ដែល​លោក លោកស្រី​ចៅក្រម​ពិនិត្យ​តាម​ការជាក់ស្តែង​។ ចំពោះ​ការបំពេញ​ការងាររដ្ឋបាល​ប្រចាំថ្ងៃ និង​ការផ្តល់សេវា យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​នៅ​ដំណើរការ​ជាធម្មតា ប៉ុន្តែ​សូម​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​ត្រូវបំពេញ​ភារកិច្ច​របស់ខ្លួន ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត ចៀសវាង ការប្រមូលផ្តុំ និង​តាមដាន​សុខភាព​ជាប្រចាំ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×