Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់ រថយន្ត​ដឹក​ឥដ្ឋ​បុក​ពីក្រោយ​កិន​ប្រពន្ធ​ស្លាប់មាន​ផ្ទៃពោះ ៦​ខែ ចំណែក​ប្តី​របួសស្រាល​

spot_img

​ភ្នំពេញ​៖ រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ពីក្រោយ​ម៉ូតូ​ពីរ​នាក់​ប្ដី​ប្រពន្ធ បណ្ដាល​ឲ្យ​ស្លាប់​ប្រពន្ធ​មាន​ផ្ទៃពោះ ៦​ខែ រីឯ​ប្ដី​រងរបួស​ស្រាល ចំណែក​តៃកុង​រថយន្ត​បន្ត​បើក​រត់​ទៅមុខ​អូស​ម៉ូតូ នៅក្រោម​រថយន្ត​ជាច្រើន​ម៉ែត្រ រួច​ក៏​បើកទ្វា​រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៦ និង ២០ នាទី​ល្ងាច​ថ្ងៃអាទិត្យ​ទី ២៩ ខែវិច្ឆិកា​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ប្ដី​ប្រពន្ធ​ពីរ នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥ មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ស្វាយរៀង 1J 9865 ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវ វិមាន​ឈ្នះ​ឈ្នះ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច គោលបំណង​វិល​មកពី​ស្រុកកំណើត​បម្រុង​និង​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ ខណៈ​មកដល់​ចំណុចកើតហេតុ ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ព្រះសីហនុ 3A7295
​ធ្វើ​ដំ​ពី​ខាង​ក្រោ​ស្រប​ទិសដៅ​ពី​លិច​មក​កើត​ដូចគ្នា មក​បុក​ពីក្រោយ​ម៉ូតូ​ពេញទំហឹង រួច​កិន​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ជា​ប្រពន្ធ​ថែមទាំង​មានកូន​៦ ខែ បែក​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែកឯ​ប្តី​រងរបួស​ស្រាល ។​

​សព​ជនរងគ្រោះ ឈ្មោះ ស្រី ជាក់ ភេទ​ស្រី អាយុ​២៥ ឆ្នាំ មានកូន​ក្នុង​ពោះ ៦​ខែ មុខរបរ​ធ្វើ​រោងចក្រ​។ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង ប្តី​មានឈ្មោះ សុ ជាតិ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ធ្វើ​រោងចក្រ​ដូចគ្នា ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ ជាមួយនឹង​ជំនាញ ចុះមក​ដល់​រួច​ក៏​ប្រគល់​ឲ្យ​ទៅខាង​ចរាចរណ៍​ជំនាញ​ក្រុង ចុះមក​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​

spot_img
×