Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បញ្ចេញ​សាច់ប្រាក់​ជាង​១០០០​លាន​រៀល​ជូនទៅ រាជធានី ខេត្ត ប្រទេស​សម្រាប់​ជួយ​ដល់​គ្រួសារ​ក្រីក្រ ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ សម្រេច​ឱ្យ​បញ្ចេញ​សាច់ប្រាក់​ជាង​១០០០​លាន​រៀល​ជូនទៅ រាជធានី ខេត្ត នៅ​ទូទាំងប្រទេស​សម្រាប់​​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សារ​ជូន​បងប្អូន​ជនរួមជាតិ​! ព្រឹក​ម៉ិ​ញ​នេះ ខ្ញុំ​សម្រេច​ឱ្យ​បញ្ចេញ​សាច់​
​ប្រា​ក់ជាង​១០០០​លាន​រៀល​ជូនទៅ​រាជធានី​ខេត្ត នៅ​ទូទាំងប្រទេស​សម្រាប់​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដែល​គ្រួសារ​នីមួយៗ​នឹង​ទទួលបាន​២​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ដែលមាន​រយៈពេល​១៥​ថ្ងៃ ដែល​ថវិកា​សរុប​ទទួល​បាន​៣០​ម៉ឺន​រៀល ក្នុង​មួយ​គ្រួសារ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី សូមកុំ​មានការ​ភាន់ច្រឡំ​ថា​ខ្ញុំ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៥​ថ្ងៃ​។ ការធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមតែ​១៤​ថ្ងៃ​ប៉ុណ្ណោះ តែ​ខ្ញុំ​ផ្តល់ជូន​ថវិកា​សម្រាប់​១៥​ថ្ងៃ ក្នុង​បំណង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តែប៉ុណ្ណោះ​។ ជូនពរ​បងប្អូន​ជនរួមជាតិ​ឃ្លាត​ចាក​ឆ្ងាយ​
​ពី​កូ​វីដ​-១៩​នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×